Yearendyearend1140x150

អគ្គិភ័យបានបំផ្លាញរោងចក្រប្រវត្តិសាស្រ្តមួយនៅប្រទេសរុស្ស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អគ្គិភ័យបានបំផ្លាញរោងចក្រប្រវត្តិសាស្រ្តមួយនៅប្រទេសរុស្ស៊ី ប្រភពរូប៖ BBC

រុស្ស៊ី៖ អគ្គិភ័យបានឆាបឆេះរោងចក្រប្រវត្តិសាស្រ្តមួយនៅរុស្ស៊ី នឹងបណ្ដាលឲ្យអ្នកពន្លត់អគ្គីភ័យម្នាក់បានស្លាប់ និងពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់ បន្ទាប់ពីមានអគ្គិភ័យដ៏ធំមួយនៅឯរោងចក្រប្រវត្តិសាស្រ្តមួយនៅ St Petersburg ។ នេះបើយោងតាមសារព័ត៌មាន BBC។

អគ្គិភ័យ បានចាប់ផ្តើមនៅម៉ោងប្រហែល ១២ និង ៣០ នាទី ម៉ោងក្នុងស្រុក ហើយបានរាលដាលយ៉ាងលឿនដល់ជាន់ទី ៦ នៃអគារ Nevskaya Manufaktura ។ ខ្យល់បក់ខ្លាំងបានរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីពន្លត់ភ្លើង ដោយមានផ្សែងខ្មៅ ដែលអាចមើលឃើញនៅទូទាំងទីក្រុង។

ក្រសួងបន្ទាន់រុស្ស៊ីបាននិយាយថា មនុស្ស ៤០ នាក់ត្រូវបានជម្លៀសចេញ ហើយដំបូល និងជាន់ភាគច្រើនបានដួលរលំ។ ខណៈអ្នកពន្លត់អគ្គិភ័យចំនួន ៣០០ នាក់បានចូលរួមក្នុងការពន្លត់អគ្គិភ័យនេះ។ មូលហេតុនៃអគ្គិភ័យនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ហើយការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ។

ផ្នែកខ្លះនៃអគារនៅតែត្រូវបានប្រើ ដើម្បីផលិតក្រណាត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខណៈតំបន់ផ្សេងទៀតត្រូវបានជួលជាកន្លែងការិយាល័យឬបោះបង់ចោល។នៅឆ្នាំ ២០០១ រោងចក្រនេះ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីទីតាំងប្រវត្តិសាស្ត្រនិងវប្បធម៌របស់ទីក្រុង St Petersburg ។

អគារ Nevskaya Manufaktura នេះមានតាំងពីឆ្នាំ ១៨៤១ នៅពេលដែលវាត្រូវបានប្រើដើម្បីផលិតក្រណាត់និងជានិមិត្តរូបដ៏សំខាន់មួយនៅ St Petersburg ។ អគារ Nevskaya Manufaktura ឋិតនៅលើច្រាំងទន្លេ Neva ដែលហូរកាត់ទីក្រុង St Petersburg ដែលជាទីក្រុងធំទី ២ របស់រុស្ស៊ី។ វាត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលក្នុងសម័យសូវៀតបន្ទាប់មកបានធ្វើឯកជនភាវូបនីយកម្មនៅឆ្នាំ១៩៩២ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង