Cct850x100 1
1800px x h300px kh

ជប៉ុនបានយល់ព្រមឱ្យបញ្ចេញទឹកកខ្វក់ពីរោងចក្រនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ជប៉ុនបានយល់ព្រមឱ្យបញ្ចេញទឹកកខ្វក់ពីរោងចក្រនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ ប្រភពរូប៖ សារព័ត៌មាន BBC

ហ្វូគូស៊ីម៉ា៖ ប្រទេសជប៉ុន បានអនុម័តលើផែនការមួយ ដើម្បីបញ្ចេញទឹកកខ្វក់ច្រើនជាងមួយលានតោន ពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ។ នេះបើយោងតាមសារព័ត៌មាន BBC។

ទឹកកខ្វក់ដែលចេញពីរោងចក្រនុយក្លេអ៊ែរនឹងត្រូវបានបំលែងនិងបន្សុទ្ធ ដូច្នេះកំរិតជាតិវិទ្យុសកម្ម គឺទាបជាងកំរិតទឹកដែលបានកំនត់។ ប៉ុន្តែអ្នកស្រុកខ្លះដែលនៅក្នុងឧស្សាហកម្មនេសាទក៏ដូចជាប្រទេសចិននិងកូរ៉េខាងត្បូងបានប្រឆាំងនឹងផែនការនេះ។

ទីក្រុងតូក្យូនិយាយថា ការងារញ្ចេញទឹកដែលត្រូវបានប្រើដើម្បីកំដៅឥន្ធនៈនុយក្លេអ៊ែរ នឹងចាប់ផ្តើមក្នុងរយៈពេលប្រហែលពីរឆ្នាំ។ ការអនុម័តចុងក្រោយធ្វើឡើងបន្ទាប់ពីការជជែកដេញដោលអស់រយៈពេលជាច្រើនឆ្នាំ ហើយត្រូវបានគេរំពឹងថានឹងចំណាយពេលរាប់ទសវត្សដើម្បីបញ្ចប់។

បច្ចុប្បន្នទឹកវិទ្យុសកម្ម ត្រូវបានបំលែងក្នុងដំណើរការច្រោះដ៏ស្មុគស្មាញមួយ ដែលយកធាតុវិទ្យុសកម្មចេញភាគច្រើន ប៉ុន្តែ នៅតែមានខ្លះដូចជាទ្រីមីញ៉ូមជាដើម។ វាត្រូវបានរក្សាទុកនៅក្នុងធុងដ៏ធំ ប៉ុន្តែប្រតិបត្តិកររោងចក្រតូក្យូ(TepCo)បាននិយាយថា វាអស់ទំហំផ្ទុក ហើយដោយធុងទាំងនេះត្រូវបានគេរំពឹងថា នឹងពេញនៅឆ្នាំ ២០២២ ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថាទឹកវិទ្យុសកម្មប្រហែល ១,៣ លានតោន ឬគ្រប់គ្រាន់សម្រាប់បំពេញអាងហែលទឹកដែលមានទំហំប៉ុនអូឡាំពិកប្រហែល ៥០០ ត្រូវបានផ្ទុកនៅក្នុងធុងទាំងនេះ៕

Khcct banner

អត្ថបទទាក់ទង