Cct850x100 1
1800px x h300px kh

ភ្នំពេញរកឃើញ«អ្នកឆ្លងកូវីដចំនួន១៤០នាក់»ក្នុងនោះមានអ្នកស្លាប់២នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៤០នាក់ ក្នុងនោះមានអ្នកស្លាប់ ០២នាក់ដោយជំងឺកូវីដ និង១៣៨នាក់ទៀត ត្រូវដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ 

យោងតាមសេចក្តីប្រកាស ក្នុងចំណោមអ្នកឆ្លងក្នុងប្រទេសសរុបនៅថ្ងៃនេះចំនួន ១៨១នាក់ មានអ្នកវិជ្ជមាននៅរាជធានីភ្នំពេញទាំង ១៤០នាក់ខាងលើ ដែលអ្នកឆ្លងជាជនជាតិខ្មែរចំនួន ១៣៩នាក់ (ស្រី ៧៦នាក់) ចំណែកម្នាក់ទៀត ជាជនជាតិបារាំង។ ក្នុងចំណោមនោះ មានអ្នកជំងឺ ០២នាក់ បានទទួលមរណភាពនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ម្សិលមិញ ហើយបច្ចុប្បន្នអ្នកជំងឺទាំង ១៣៨នាក់ ក្រសួងកំពុងចាត់ចំណាត់ការឱ្យអ្នកជំងឺទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ 

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ១៨១នាក់នៅក្នុងប្រទេស មាន១៧៨នាក់ជាករណីឆ្លងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ១៤០នាក់ ហើយខេត្តស្វាយរៀង ១៤នាក់, ខេត្តព្រះសីហនុ ០៨នាក់ , ខេត្តសៀមរាប ០៤នាក់ , ខេត្តកណ្ដាល ០៣នាក់ , ខេត្តព្រៃវែង ០៦នាក់ , ខេត្តក្រចេះ ០១នាក់ ,ខេត្តព្រះវិហារ ០១នាក់ និង ខេត្តតាកែវ ០១នាក់​ និងជាសះស្បើយចំនួន ៤០នាក់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤៦៩៦នាក់ ជាសះស្បើយចំនួន ២២៥២ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៤០៦នាក់ ហើយករណីស្លាប់ ៣៣នាក់៕



Khcct banner

អត្ថបទទាក់ទង