Cct850x100 1
1800px x h300px kh

BREAKING៖ កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ១៨១នាក់ និងជាសះស្បើយ ៤០នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៨១នាក់បន្ថែមទៀត ក្នុងនោះមាន ១៧៨នាក់ ដែលជាប់ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៤០នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ១៨១នាក់ខាងលើ មាន១៧៨នាក់ ជាករណីឆ្លងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ១៤០នាក់ ហើយខេត្តស្វាយរៀង ១៤នាក់, ខេត្តព្រះសីហនុ ០៨នាក់ , ខេត្តសៀមរាប ០៤នាក់ , ខេត្តកណ្ដាល ០៣នាក់ , ខេត្តព្រៃវែង ០៦នាក់ , ខេត្តក្រចេះ ០១នាក់ ,ខេត្តព្រះវិហារ ០១នាក់ និង ខេត្តតាកែវ ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤៦៩៦នាក់ ជាសះស្បើយចំនួន ២២៥២ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៤០៦នាក់ ហើយករណីស្លាប់ ៣៣នាក់៕


Khcct banner

អត្ថបទទាក់ទង