Yearendyearend1140x150

នៅផ្ទះអផ្សុក!តោះមកចូលរួមកម្មវិធី«ប្រកួតថតរូបតាមទូរសព្ទដៃ»នៃគម្រោងRe-Fiveដើម្បីបរិស្ថាន

យុវជន
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
រូបភាពដោយ៖ Re-Five

ភ្នំពេញ៖ កម្មវិធីប្រកួតថតរូបមួយក្រោមប្រធានបទ “Capture Your Green Look” របស់គម្រោងយុទ្ធនាការ«រីហ្វាយ»(Re-Five) បង្កើតឡើងក្នុងគោលបំណងចង់បំផុសស្មារតីដល់យុវជន ក៏ដូចជាសាធារណជន ចូលរួមបន្ថយការប្រើប្រាស់ប្លាស្ទិក និងដឹងពីរបៀបនៃការចោលសំរាមប្លាស្ទិកនៅជុំវិញផ្ទះ ហើយនិងចេះកែច្នៃ និងប្រើប្រាស់ឡើងវិញនូវប្លាស្ទិកក្នុងជីវិតជាក់ស្ដែងប្រចាំថ្ងៃផងដែរ។ 

ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅប្រទេសកម្ពុជា គម្រោង Refive បានរៀបចំកម្មវិធីប្រកួតថតរូបមួយដែលមានឈ្មោះថា “Capture Your Green Look” ដែលមានរយៈពេល១ខែ ដូច្នេះអ្នកដែលចង់ចូលរួមប្រកួតក្នុងកម្មវិធីប្រកួតប្រជែងខាងលើនេះ ក្រុមយុវជនក៏ដូចជាប្រជាពលរដ្ឋ មានឱកាសអាចចូលរួមប្រកួតបាន តាមរយៈរូបថតមួយសន្លឹករបស់ខ្លួន ហើយអាចមានឱកាសឈ្នះរង្វាន់ផងដែរ ដែលចាប់ផ្ដើមទទួលរូបថត ចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ និងបញ្ចប់ទទួលរូបថត នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះហើយ។

លក្ខខណ្ឌនៃការចូលរួមការប្រកួតថតរូប “Capture Your Green Look” ដើម្បីមានឱកាសឈ្នះរង្វាន់ពីកម្មវិធី គឺអ្នកចូលរួមក៏ដូចជាបេក្ខជន ត្រូវថតរូបជាមួយនឹងទូរស័ព្ទដៃ ដែលទាក់ទងនឹងប្រធានបទ«ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងរបៀបនៃការចោលកាកសំណល់ប្លាស្ទិក» ក្នុងបរិវេណផ្ទះរបស់បេក្ខជនរៀងៗខ្លួន។ 

កម្មវិធីប្រកួតនេះ គឺតម្រូវអោយផលិតរូបថតចំនួន ១សន្លឹកតែប៉ុណ្ណោះ មានទំហំធំបំផុតត្រឹម (៣០មេហ្គាបៃMB) ស្របទៅតាមស្តង់ដាររបស់ហ្វេសប៊ុក ហើយជារូបថតដើមដែលមិនយកពីគេ និងមិនធ្លាប់បានចុះផ្សាយពីមុនមក។ ចំណាំ៖ បេក្ខជនត្រូវផលិតរូបថតក្នុងបរិវេណផ្ទះខ្លួនឯងតែប៉ុណ្ណោះ។ បើសិនរូបថតនោះ មិនគោរពតាមលក្ខខណ្ឌនឹងមិនត្រូវបានធ្វើការចុះផ្សាយនៅក្នុងគេហទំព័រនោះទេ និងមិនមានឈ្មោះដើម្បីមានឱកាសឈ្នះរង្វាន់ឡើយ។ 

បន្ទាប់ពីថតរូបដូចដែលបានរៀបរាប់ខាងលើគ្រប់លក្ខខណ្ឌត្រឹមត្រូវរួចហើយ អ្នកចូលរួមអាចបង្ហោះរូបថត១សន្លឹកនោះ ទៅលើក្នុងហ្វេសប៊ុករបស់ខ្លួន ដោយសរសេរ Caption ខ្លឹមសារសង្ខេបខ្លីៗនៃរូបភាពខ្លួននោះ ចំនួន ១បន្ទាត់ និងសរសេរពាក្យថា  #re5photocontest ហើយផុសជាសាធារណៈ (Public) ជាការស្រេច។ 

ចាប់ផ្តើមទទួលរូបថតចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បញ្ចប់ទទួលរូបថត នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លក្ខខណ្ឌដំណើរការទទួលរូបថតដែលមានភាពច្នៃប្រឌិតខ្ពស់ និងល្អជាងគេចំនួន៥ នឹងត្រូវបានជ្រើសរើស ដើម្បីបោះឆ្នោតតាមរយៈគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ Refive។ ចាប់ពីថ្ងៃ០៤ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្នុងការជ្រើសរើសរូបថតដែលទទួលបានការបោះឆ្នោតច្រើនជាងគេចំនួន៣ នឹងទទួលបានរង្វាន់តាមលំដាប់ ដែលការប្រកាសលទ្ធផលចុងក្រោយគឺ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ 

សម្រាប់អ្នកចង់ចូលរួមប្រកួតថតរូបមួយក្រោមប្រធានបទ “Capture Your Green Look” របស់គម្រោងយុទ្ធនាការ«រីហ្វាយ»(Re-Five) នេះ សូមចុចតំណរភ្ជាប់មួយនេះ ដើម្បីទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងគោលការណ៍ណែនាំ និងលក្ខខណ្ឌ៖ https://bit.ly/39EeXCr ។ ព័ត៌មានបន្ថែម ឬមានចម្ងល់អាចទំនាក់ទនងតាមEmail: [email protected] ឫទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 017 566 926 / 096 59 064 59 ។ 

Instagram: https://www.instagram.com/ReFiveCambodia/

YouTube: https://www.youtube.com/channel/UC-X_z16vTcfyejqwYwWykqg/

Facebook: https://web.facebook.com/ReFiveCambodia

ខាងក្រោមនេះជាគំរូនៃរូបថតដែលបានថតនៅផ្ទះរៀងៗខ្លួន សម្រាប់អ្នកចូលរួម

កម្មវិធីប្រកួតនៃ “Capture Your Green Look” រូបភាពដោយ៖ Re-Five

សូមបញ្ជាក់ថា Refive គឺជាគម្រោងយុទ្ធនាការឌីជីថលដែលមានគោលបំណងអប់រំ និងលើកកម្ពស់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវភាពរស់នៅប្រចាំថ្ងៃដោយលើកកម្ពស់ការអនុវត្ត (5Rs) គឺ ១) បដិសេធមិនប្រើប្រាស់(Refuse)៖ មិនទទួលយកប្លាស្ទិកដូចជា បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក និងប្លាស្ទិកនានា តាមដែរអាចធ្វើទៅបាន។ ២) កាត់បន្ថយការបង្កើតប្លាស្ទិក(Reduce) ៖ ព្យាយាមកាត់បន្ថយប្លាស្ទិក ដោយសម្រេចចិត្ត មិនទិញរបស់ដែលប្រើប្លាស្ទិក។ ៣) កែច្នៃឡើងវិញ (Recycle)៖ កែច្នៃសំរាមប្លាស្ទិកដើម្បីប្រើប្រាស់ឡើងវិញ និងចោលសំរាមប្លាស្ទិកនៅក្នុងធុងសំរាម កែច្នៃឡើងវិញ។ ៤) ប្រើប្រាស់ឡើងវិញរាល់ប្លាស្ទិកទាំងអស់(Reuse)៖ ប្រើប្រាស់រាល់ប្លាស្ទិកទាំងអស់ឡើងវិញ មុនពេល សម្រេចចិត្តប្រើប្រាស់ប្លាស្ទិកថ្មី។ ៥) (Remind) ក្រើនរំលឹកអ្នកដទៃ៖ ចូលរួមរំលឹកអ្នកជុំវិញខ្លួនយើងអំពីវិធីកាត់បន្ថយប្លាស្ទិកតាម 4Rs ខាងលើនេះ៕  

Facebook Page នៃគម្រោងយុទ្ធនាការ Re-Five

Facebook: https://web.facebook.com/ReFiveCambodia

Instagram (IG):គម្រោងយុទ្ធនាការ Re-Five

Instagram: https://www.instagram.com/ReFiveCambodia/

Youtube Channel គម្រោងយុទ្ធនាការ Re-Five

YouTube: https://www.youtube.com/channel/UC-X_z16vTcfyejqwYwWykqg/


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង