Cct850x100 1
1800px x h300px kh

ធនាគារជាតិស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរក្សាប្រាក់បៀវត្សរ៍និងអត្ថប្រយោជន៍ជូនបុគ្គលិកពាក់ព័ន្ធកូវីដ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំឲ្យគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុវត្ត នូវគោការណ៍៣ចំណុចសំខាន់ៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ក្នុងសេចក្តីណែនាំនោះ ធនាគារជាតិស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរក្សាប្រាក់បៀវត្សរ៍និងអត្ថប្រយោជន៍ជូនបុគ្គលិកពាក់ព័ន្ធកូវីដ។

យោងតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ក្នុងគោលបំណងចូលរួម សហការអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល និងវិធានការបិទខ្ទប់តាមតំបន់ ដែលមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូចខាងក្រោម៖

១៖ ត្រូវផ្អាកជាបណ្តោះអាសន្ននូវប្រតិបត្តិការចំពោះសាខា ឬការិយាល័យ ស្ថិតក្នុងតំបន់បិទខ្ទប់ ដែលប្រកាសជាផ្លូវការដោយរាជរដ្ឋាភិបាល ឬអាជ្ញាធរមូលដ្ឋាន។

២៖ ត្រូវជូនដំណឹងដល់សាធារណជន ឲ្យបានច្បាស់លាស់អំពី ការផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ចំពោះសាខាឬការិយាល័យនោះ និងស្នើសុំអតិថិជនទៅទទួលសេវានៅសាខា ឬការិយាល័យដែលនៅជិតបំផុត ឬធ្វើប្រតិបត្តិការ តាមរយៈប្រព័ន្ធអនឡាញរបស់គ្រឹះស្ថានធនាគារ និង

ហិរញ្ញវត្ថុនីមួយៗ។ ការជូនដំណឹងនេះត្រូវបិទផ្សាយនៅតាមសាខា ឬការិយាល័យដែលផ្អាកប្រតិបត្តិការ និងតាមរយៈមធ្យោបាយនានាដូចជា បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័រផ្លូវការជាដើម។

៣៖ ត្រូវរក្សានូវប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍នានា សម្រាប់បុគ្គលិកគ្រប់រូបដែលខកខានបំពេញការងារនៅសាខា ឬការិយាល័យ ដោយសារការអនុវត្តតាមវិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការបិទខ្ទប់តំបន់៕


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង