Yearendyearend1140x150
Img 0571

ការរញ្ជួយដីសម្លាប់មនុស្សយ៉ាងតិច ៨ នាក់នៅភាគខាងកើតឥណ្ឌូណេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្ស ៨ នាក់បានស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័រ បានវាយប្រហារនៅកោះចាវ៉ានៃប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃសៅរ៍ ខណៈប្រទេសនេះជួបគ្រោះមហន្តរាយធម្មជាតិនៅក្នុងខែនេះយ៉ាងធ្ងន់ធ្ងរ។

ប្រទេសឥណ្ឌូណេស៊ីនៅតែកំពុងដោះស្រាយជាមួយនឹងព្យុះស៊ីក្លូនត្រូពិកមួយ នៅភាគខាងកើតនៃច៉ាវាហើយឥឡូវនេះ ការរញ្ជួយដីបានបង្កឱ្យមានការភិតភ័យយ៉ាងខ្លាំងដល់ប្រជាជននៅតំបន់នោះ។ ការរញ្ជួយនេះ បានធ្វើឱ្យខូចខាតផ្ទះសម្បែង សាលារៀន និងការិយាល័យរដ្ឋាភិបាលរាប់រយខ្នងនៅក្នុងតំបន់ ។ បច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការលើកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ដើម្បីជួយដល់អ្នកដែលត្រូវបានផ្លាស់ទីលំនៅក្នុងរញ្ជួយដី។

តំបន់ដែលរងគ្រោះខ្លាំងជាងគេ គឺនៅជាយក្រុងម៉ាឡាងនៅក្នុងភូមិ Majang ខេត្តកោះច៉ាវា ហើយកោះបាលីក៏មានការរញ្ជួយដីផងដែរ។ យោងទៅតាមអ្នកស្រុកនៅក្នុងភូមិ Majiang បានឲ្យដឹងថា យ៉ាងហោចណាស់ផ្ទះចំនួន ៩០ ភាគរយ បានក្លាយទៅជាគំនរបាក់បែក ហើយប្រជាជនទាំងនោះកំពុងរង់ចាំជំនួយពីរដ្ឋាភិបាលជាតិ។

អ្នកស្រុកបាននិយាយថា មានមនុស្សរាប់សិបនាក់ដែលបានបាត់បង់ផ្ទះសម្បែង ហើយពួកគេត្រូវការជំនួយជាបន្ទាន់ជាពិសេសជាមួយនឹងតំរូវការចាំបាច់នានា។

លោក Sanusi ក្រុមប្រឹក្សាភិបាលបាននិយាយថា យើងកំពុងប្រមូលទិន្នន័យ ដើម្បីដឹងថាតើមានមនុស្សប៉ុន្មាននាក់ដែលរងផលប៉ះពាល់ហើយតំបន់ណាដែលត្រូវការជំនួយ ដោយបានចេញបទបញ្ជាបន្ទាន់ និងកំពុងប្រមូលនិងបញ្ជូនជំនួយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ក្រុមអ្នកជំនាញបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីនៅតែស្ថិតក្នុងពាក់កណ្តាលរដូវវស្សា ហើយប្រធានមជ្ឈមណ្ឌលរញ្ជួយនិងរលកយក្សស៊ូណាមីរបស់ប្រទេស កំពុងជំរុញឱ្យអ្នកដែលនៅតំបន់រងផលប៉ះពាល់មានការប្រុងប្រយ័ត្នព្រោះភ្លៀងធ្លាក់ខ្លាំងនៅប៉ុន្មានថ្ងៃខាងមុខ អាចបង្កជាទឹកជំនន់និងការបាក់ដី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង