Yearendyearend1140x150

អ៊ីរ៉ង់រក្សាការប្រុងប្រយ័ត្នប្រឆាំងអាមេរិកនិងអ៊ីស្រាអែលដើម្បីទប់ទល់ការវាយប្រហារយោធា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

អ៊ីរ៉ង់៖ មន្ត្រីជាន់ខ្ពស់មួយរូបនិងជាអ្នកវិភាគនយោបាយបាននិយាយថា អ៊ីរ៉ង់គ្មានចេតនាបង្កជម្លោះទេប៉ុន្តែនឹងរក្សាការប្រុងប្រយ័ត្នជានិច្ចប្រឆាំងនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ហើយប្រទេសនេះនឹងប្រយុទ្ធប្រឆាំងនឹងសកម្មភាពយោធារបស់ពួកគេ។

ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយនៅថ្ងៃទី ៣១ ខែមីនាថា អ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការប៉ុនប៉ងរបស់សត្រូវខ្លួន ដើម្បីចាប់ផ្តើមសង្គ្រាម។ លោក Hossein Dehghan ថា អ៊ីរ៉ង់នឹងមិនចាត់វិធានការ ដើម្បីបង្កើនភាពតានតឹងក្នុងតំបន់នោះទេ ប៉ុន្តែយើងចង់និយាយដោយត្រង់ៗ ចំពោះអ្នកទាំងឡាយណាដែលចង់អនុវត្តការវាយលុកមកលើយើងថា ប្រសិនបើពួកគេប៉ុនប៉ងចាប់ផ្តើមសង្គ្រាមអ៊ីរ៉ង់នឹងមិននៅស្ងៀមទេ ប៉ុន្តែនឹងផ្តល់នូវការឆ្លើយតបគ្រប់គ្រាន់ ចំពោះអំពើដែលធ្វើឱ្យពួកគេអាក់អន់ចិត្ត។

អ្នកវិភាគនយោបាយអ៊ីរ៉ង់លោក Foad Izadi បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់នឹងធ្វើការវាយបកវិញ ដោយផ្ទាល់ប្រសិនបើអ៊ីស្រាអែលឆ្លងកាត់បន្ទាត់ក្រហមរបស់អ៊ីរ៉ង់នៅក្នុងបញ្ហានេះ។ អ៊ីរ៉ង់មានមីស៊ីលច្រើននៅភាគខាងត្បូងប្រទេសលីបង់ ដូច្នេះមានវិធានការណ៍មួយចំនួនដែលអ៊ីរ៉ង់អាចប្រើដើម្បីការពារខ្លួន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង