Cct850x100 1
1800px x h300px kh

BREAKING៖ កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ២៧៧នាក់ និងជាសះស្បើយ ៦០នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ២៧៧នាក់បន្ថែមទៀតដែលជាប់ពាក់ព័ន្ធនឹង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៦០នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងកូវីដថ្មីទាំង ២៧៧នាក់ខាងលើ ជាករណីឆ្លងក្នុងសហគមន៍ ដែលនៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេ មានចំនួនអ្នកឆ្លងរហូតទៅដល់ ២០៤នាក់ ហើយខេត្តស្វាយរៀង ៤៣នាក់, ខេត្តពោធិ៍សាត់ ០៣នាក់ , ខេត្តកណ្ដាល ២៣នាក់ , ខេត្តព្រៃវែង ០២នាក់ , ខេត្តព្រះសីហនុ ០១នាក់ និង ខេត្តតាកែវ ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៤៥១៥នាក់ ជាសះស្បើយចំនួន ២២១២ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២៦៨នាក់ ហើយករណីស្លាប់ ៣០នាក់៕


Khcct banner

អត្ថបទទាក់ទង