Cct850x100 1
1800px x h300px kh

WHO៖ វ៉ាក់សាំងស៊ីណូហ្វាមនិងស៊ីណូវាក់ដល់ដំណាក់កាលវាយតម្លៃចុងក្រោយ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ចិន៖ វ៉ាក់សាំងការពារកូវីដ១៩របស់ក្រុមហ៊ុនស៊ីណូហ្វាម និងស៊ីណូវាក់ កំពុងទទួលការវាយតម្លៃដំណាក់កាលចុងបំផុតនៃការអនុញ្ញាតិឱ្យប្រើប្រាស់ក្នុងភាពបន្ទាន់ បន្ទាប់ពីទិន្នន័យពាក់ព័ន្ធនឹងវ៉ាក់សាំងការពារកូវីដ១៩បង្ហាញថាប្រសិទ្ធភាពបង្ការការពារនៃវ៉ាក់សាំងរបស់ក្រុមហ៊ុនទាំង២ សមស្របនឹងតម្រូវការនៃអង្គការសុខភាពពិភពលោក ហើយមិនប៉ះពាល់ដល់សុខភាពរបស់មនុស្សទេ។

យោងតាមអង្គការសុខភាពពិភពលោក(WHO)នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១បានឱ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ២ ប្រភេទ ដែលស្រាវជ្រាវ និងផលិតដោយក្រុមហ៊ុន Sinopharm និងក្រុមហ៊ុន Sinovac នៃប្រទេសចិនបានចូលក្នុងដំណាក់កាលវាយតម្លៃចុងបំផុតនៃការអនុញ្ញាតិឱ្យប្រើប្រាស់ក្នុងភាពបន្ទាន់ ចំណែកលទ្ធផលចុងក្រោយវិញនឹងប្រកាសនៅចុងខែមេសា ឬដើមខែឧសភា។

បន្ថែមពីនេះ ក្រុមអ្នកជំនាញការផ្តល់មតិប្រឹក្សាផ្នែកយុទ្ធសាស្ត្រស៊ាំនឹងរោគ នៃអង្គការសុខភាពពិភពលោកបានថ្លែងកាលពីថ្ងៃទី ៣១ ខែមីនានេះថា ទិន្នន័យពាក់ព័ន្ធនឹងវ៉ាក់សាំងការពារកូវីដ១៩ ចំនួន ២ ប្រភេទដែលក្រុមហ៊ុន Sinopharm និង Sinovac បានដាក់ឱ្យប្រើប្រាស់បានបង្ហាញឱ្យឃើញថា ប្រសិទ្ធភាពបង្ការការពារនៃវ៉ាក់សាំងសមស្របនឹងតម្រូវការនៃអង្គការសុខភាពពិភពលោក ហើយមិនបង្ខូចដល់សុខភាពរបស់មនុស្សទេ។

ទន្ទឹមនឹងនេះ លោកប្រធានក្រុមអ្នកជំនាញការបានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី៣១ ខែមីនានេះថា ក្រុមហ៊ុន Sinopharm និងក្រុមហ៊ុន Sinovac ត្រូវទទួលបានលិខិតអនុញ្ញាតិឱ្យប្រើប្រាស់ក្នុងភាពបន្ទាន់ពីអង្គការសុខភាពពិភពលោក ឬនិយតករផ្សេងៗដែលត្រូវគេទទួលស្គាល់ជាទូទៅ ជាបន្ត ក្រុមអ្នកជំនាញការផ្តល់មតិប្រឹក្សាផ្នែកយុទ្ធសាស្ត្រស៊ាំនឹងរោគនឹងលើកឡើងសេចក្តីស្នើរអំពីការប្រើប្រាស់ចំពោះវ៉ាក់សាំងប្រភេទទាំង២នេះ៕

ពាក្យទាក់ទង: វ៉ាក់សាំងកូវីដ១៩
Khcct banner

អត្ថបទទាក់ទង