Yearendyearend1140x150

ខេត្តហ៊ូប៉ីនៃប្រទេសចិនបញ្ចប់ការឆ្លង Covid-19គិតត្រឹមថ្ងៃទី១៨ខែមីនា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ យោងតាមការជូនដំណឹងពីគេហទំព័រគណៈកម្មាការធិការសុខភាពរបស់ខេត្តហ៊ូប៉ីនៃប្រទេសចិន បានអោយដឹងថាចាប់ពីម៉ោង០ថ្ងៃទី១៨ខែមីនារហូតដល់ម៉ោង២៤ ដែលមានរយៈពេលមួយថ្ងៃពេញ ទូទាំងខេត្តហ៊ូប៉ីមិនមានករណីអ្នកឆ្លងជំងឺCovid-19ទេ ហើយក៏មិនមានករណីនាំចូលនៃជំងឺនេះផងដែរ។

ទូទាំងខេត្តហ៊ូប៉ីមានករណីជាសះស្បើយចេញពីមន្ទីរពេទ្យចំនួន៧៩៥ករណី និង ករណីស្លាប់ថ្មីចំនួន៨ករណី។

គិតត្រឹមម៉ោង២៤ថ្ងៃទី១៨ខែមីនានេះ នៅទូទាំងខេត្តហ៊ូប៉ីមានករណីឆ្លងជំងឺ Covid-19 ចំនួន៦៧៨០០ករណី ដោយក្នុងនោះករណីជាសះស្បើយចេញពីមន្ទីរពេទ្យចំនួន៥៧៦៧៨ករណី និងករណីស្លាប់ ចំនួន៣១៣០ករណី។

គួរបញ្ជាក់ថា បច្ចុប្បន្នមានអ្នកជំងឺចំនួន៦៦៣៦ករណី ដែលកំពុងស្ថិតក្នុងមន្ទីរពេទ្យទទួលការព្យាបាល ក្នុងនោះករណីធ្ងន់ចំនួន១៨០៩ករណី និងធ្ងន់ធ្ងរបំផុតមានចំនួន៤៦៥ករណី៕

នោទីក្រុងអ៊ូហានខេត្តហ៊ូប៉ីបានតុបតែងភ្លើងចែងចាំង ដើម្បីបង្ហាញពីទីកចិត្តប្រជាជនអ៊ូហានចំពោះក្រុមគ្រូពេទ្យនិងអ្នកពាក់ពន្ធទាំងអស់ដែលបានជួយដល់ពូកគេ។រូបភាពពីទី​ភ្នាក់​ងារ​ព័ត៌មាន ​ស៊ីនហួ

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង