Cct850x100 1
1800px x h300px kh

ក្រសួងយុត្តិធម៌៖ការបិទខ្ទប់ (Lockdown) គឺជាវិធានការកម្រិតតឹងរឹង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌។

ភ្នំពេញ៖ «ការបិទខ្ទប់ Lockdown គឺជាវិធានការរដ្ឋបាលមួយក្នុងកម្រិតតឹងរឹង»។ ចំពោះតំបន់ដែលត្រូវបានបិទខ្ទប់ ត្រូវហាមឃាត់ការធ្វើដំណើរចេញចូល២៤ម៉ោង/២៤ម៉ោង បើគ្មានភាពចាំបាច់។ បុគ្គលគ្រប់រូបក៏ត្រូវហាមឃាត់មិនឱ្យចេញពីផ្ទះរបស់ខ្លួន ២៤ម៉ោង/២៤ម៉ោង បើគ្មានភាពចាំបាច់។ នេះបើតាមចុះផ្សាយក្នុងPageរបស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌។

យោងតាមមាត្រា៩ បានចែងថា ការបិទខ្ទប់តំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១9រាល់ការធ្វើដំណើរចេញ-ចូលភូមិសាស្រ្តនៃតំបន់ ឬទីកន្លែងដែលត្រូវបានបិទខ្ទប់ អាចត្រូវបានហាមឃាត់ លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និង បន្ទាន់ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ក្នុងអំឡុងពេលនៃការបិទខ្ទប់ វិធានការរដ្ឋបាលដែលមានចែងក្នុងមាត្រា៤ មាត្រា៥ មាត្រា៦ មាត្រា៧ មាត្រា៨ និងមាត្រា១០ នៃអនុក្រឹត្យនេះ ត្រូវបានយកមកអនុវត្តទាំងស្រុង ឬដោយផ្នែក។ ហើយក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កំដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា យោងតាមការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ រាល់ការធ្វើដំណើរ និងសកម្មភាពដែលត្រូវបានអនុញ្ញាតិក្នុងអំឡុងពេលបិទខ្ទប់ និងក្នុងតំបន់បិទខ្ទប់ ក៏ត្រូវអនុវត្តតាមបម្រាមគោចរផងដែរគឺពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ លើកលែងតែករណីពិសេសមួយចំនួនតែប៉ុណ្ណោះ៕

ពាក្យទាក់ទង: បិទខ្ទប់ Lockdown
Khcct banner

អត្ថបទទាក់ទង