Cct850x100 1
1800px x h300px kh

អាជ្ញាធរបិទ«ផ្សារហនុមាន»នៅអរិយក្សត្រក្រោយមានជាប់ពាក់ព័ន្ធនឹងអ្នកធ្វើការនៅផ្សារអូរឬស្សី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អាជ្ញាធរបិទ«ផ្សារហនុមាន»នៅអរិយក្សត្រក្រោយមានជាប់ពាក់ព័ន្ធនឹងអ្នកធ្វើការនៅផ្សារអូរឬស្សី

កណ្ដាល៖ កាលពីយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលស្រុកល្វាឯម បានសម្រេចបិទទីតាំង«ផ្សារហនុមាន» ដែលស្ថិតក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ជាបណ្តោះអាសន្ន ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី បន្ទាប់រកឃើញអ្នកផ្ទុកជម្ងឺកូវីដ-១៩ ចំនួន០២នាក់ ដែលបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិក និងកម្មករបម្រើការងារអនាម័យនៅ«ផ្សារអូរឬស្សី»ពាក់ព័ន្ធព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ហើយបានចេញចូលក្នុងផ្សារ«ផ្សារហនុមាន» រយៈពេល ០៥ថ្ងៃជាប់ៗគ្នា។ 

អ្នកផ្ទុកជម្ងឺកូវីដ-១៩ ចំនួន០២នាក់ ត្រូវជាជីដូន និងចៅ បុគ្គលទី១ ត្រូវជាចៅ មានឈ្មោះថា ជា រ៉ាឌី ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ បុគ្គលទី២ ម្នាក់ទៀតត្រូវជាយាយ មានឈ្មោះ ថ្លាង សាលុច ភេទស្រី អាយុ ៧៩ឆ្នាំ រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។ ដែលបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិក និងកម្មករបម្រើការងារអនាម័យនៅ«ផ្សារអូរឬស្សី» ហើយបានចេញចូលក្នុងផ្សារ«ផ្សារហនុមាន»។ 

ក្នុងន័យនេះ រដ្ឋបាលស្រុកល្វាឯម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលជាមួយបុគ្គលទាំង០២នាក់ខាងលើ ឬមានអការៈសង្ស័យនឹងរោគសញ្ញាឆ្លងកូវីដ-១៩ ត្រូវតែទៅធ្វើតេស្តសំណាកនៅ«មណ្ឌលចត្តាឡីស័កឃុំពាមឧកញ៉ាអុង» ស្ថិតក្នុងភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕

អាជ្ញាធរបិទ«ផ្សារហនុមាន»នៅអរិយក្សត្រក្រោយមានជាប់ពាក់ព័ន្ធនឹងអ្នកធ្វើការនៅផ្សារអូរឬស្សី


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង