Yearendyearend1140x150
Img 0571

Lockdownតំបន់មួយចំនួនក្នុងភ្នំពេញ ក្រោយរកឃើញអ្នកឆ្លងកូវីដថ្មី៦៣១នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង អំពីការសម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។

តំបន់មួយចំនួនដែលបិទនោះមាន៖ខណ្ឌមានជ័យ ( បិទសង្កាត់ស្ទឹងមានជ័យ1 និង សង្កាត់ស្ទឹងមានជ័យ2 )។ខណ្ឌសែនសុខ ( បិទភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម )។ខណ្ឌពោធិសែនជ័យ ( បិទភូមិត្រពាំងថ្លឹង2 , ភូមិទួលពង្រ នៃសង្កាត់ចោមចៅទី1 ) ( បិទភូមិចំការឪឡឹក1 , ភូមិប៉ប្រកខាងត្បូង , ភូិមប៉ប្រកខាងជើង និង ភូមិត្រពាំងល្វា1 នៃសង្កាត់កាកាបទី1 , បិទភូមិចំការឪឡឹកទី1 នៃសង្កាត់កាកាបទី2 )

វិធានការLockdownតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញពេលនេះ គឺបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី៩ មេសា បានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីរហូតទៅដល់៦៣១នាក់។ដូច្នេះរយៈពេលត្រឹមតែមួយថ្ងៃ និងមួយយប់អាជ្ញាធររាជធានីភ្នំពេញរកឃើញអ្នកឆ្លងកូវីដប្រហែល ១២០៧ នាក់វិជ្ជមាន។

ជាការគត់សម្គាល់កម្មកររោងចក្រ «ឌីន ហាន» និងអាជីវករលក់ដូរក្នុងផ្សារអូឬស្សី រកឃើញករណីឆ្លងច្រើនជាងគេ ហើយអាជ្ញាធរបានអង្វរ និងលើកទឹកចិត្តដល់កម្មករ-កម្មការិនី និងក្រុមគ្រួសារ ឬ អ្នកស្នាក់នៅជាមួយគ្នា ដែលមិនទាន់បានមកឲ្យក្រុមគ្រូពេទ្យយកសំណាក មេត្តារួសរាន់មកជាបន្ទាន់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង