Yearendyearend1140x150

ស្រឡាងខ្នាតធំ០២ដាក់ឱ្យពលរដ្ឋឆ្លងពីកោះពេជ្រ មកកោះនរា

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ មេសា នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការស្រឡាងខ្នាតធំចំនួន០២គ្រឿង សម្រាប់ដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅមក កោះនរា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ២០:០០យប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅ នេះបើតាមការបញ្ជាក់ពីប្រធានគម្រោងកោះនរា។

សូមជម្រាបជូនថា  រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នេះ បានប្រកាសជូនដំណឹងស្ដីពីការពង្វាងចរាចរណ៍នៅលើ«ស្ពានព្រះមុនីវង្សចាស់»ជាបណ្តោះអាសន្នសិន រយៈពេល ០៣ថ្ងៃ ក្នុងគោលបំណងជូនដំណឹងដល់ប្រជាពលរដ្ឋ ជាម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ឱ្យបានដឹង ដោយជំនួសមកធ្វើដំណើរឆ្លងកាត់«ស្ពានព្រះមុនីវង្សថ្មី»ជាបណ្ដោះអាសន្នសិន។

ទន្ទឹមនឹងនេះ  ការដ្ឋាននឹងចាប់ផ្តើមដំណើរការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញរួច ហើយថែមអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទចរាចរលើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្នរយៈពេល ០៣ថ្ងៃ ចាប់ពីម៉ោង ០៨:០០នាទីព្រឹកថ្ងៃទី ០៨ ខែមេសា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ ហើយផុតរយៈពេលនោះ នឹងបើកចរាចរលើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កោះពេជ្រ កោះនរា
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង