Yearendyearend1140x150

កម្ពុជាចេញវិធានការមិនអនុញ្ញាតឱ្យប្រជាជនវៀតណាមចូលទឹកដីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ចាប់ពីម៉ោង១២យប់ ថ្ងៃទី២០ ខែមីនាតទៅ កម្ពុជាមិនអនុញ្ញាតឱ្យប្រជាជន​វៀតណាម​ចូលមកកម្ពុជាឡើយ។នេះគឺជាបញ្ជារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ជាវិធាការបន្ទាប់ពីប្រទេសវៀតណាមប្រកាសបិទព្រំដែនជាឯកតោភាគីដោយមិនជូនដំណឹងដល់ភាគីកម្ពុជា។

សម្តេចហ៊ុន សែន បានចេញនូវវិធានការផ្ទាល់មាត់បញ្ជាទៅសម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវចេញសេចក្ដីប្រកាសព័ត៌មានមួយហាមមិនឱ្យជនជាតិវៀតណាមចូលមកកម្ពុជាចាប់ពីម៉ោង ០០:០០នាទី ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២០ តទៅ និង ហាមមិនឱ្យប្រជាជនកម្ពុជាទៅវៀតណាម ផងដែរ ។វិធានការនេះ នឹងដកទៅវិញនៅពេលដែលខាងវៀតណាមដកបំរាមដូចគ្នា។

តែយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែនបានលើកឡើងថា ការមិនអនុញ្ញាតឱ្យប្រជាជនវៀតណាមចូលមកកម្ពុជានេះ គឺមិនមែនជាការសងសឹកចំពោះ អ្វីដែលវៀតណាមបានធ្វើចំពោះកម្ពុជា ឬជាបដិការនោះទេ។សម្រាប់សម្តេចវិធានការកម្ពុជា គឺជាការជួយសំរួលដល់ពលរដ្ឋវៀតណាម កុំអោយពិបាកពេលចូលមកកម្ពុជាហើយ ត្រូវអាជ្ញាធរវៀតណាមដាក់បំរាមអោយនៅដាច់ដោយឡែក១៤ថ្ងៃ ខណៈដែលរដ្ឋាភិបាលវៀតណាម ក៏បានប្រកាសបិទព្រំដែនជាមួយកម្ពុជាជាឯកតោភាគី។

គួរបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានសម្រេចបិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ និងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាព។បច្ចុប្បន្នជនបរទេសដែលចង់ចូលទៅកាន់ប្រទេសវៀតណាម នឹងមិនអនុញ្ញាតឱ្យចូលទៀតទេ ចំណែកពលរដ្ឋខ្មែរដែលនៅជាប់ព្រំដែនដែលចង់ចូលទៅវៀតណាម នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃសិន មុននឹងអនុញ្ញាតឱ្យចូល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា វៀតណាម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង