Yearendyearend1140x150

ខេត្តព្រះសីហនុពិចារណា«អនុញ្ញាតឱ្យអ្នកចាក់វ៉ាក់សាំង»ហើយចូលខេត្ត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ។

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងពិចារណាផ្តល់ការអនុញ្ញាតជូនចំពោះតែអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរលើករួចរាល់ និងមានភាពចាំបាច់ត្រូវធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ។នេះបើយោងតាមលោក ​ឃាង ភារម្យ​ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ។

លោក ​ឃាង ភារម្យ​ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃទី​៤​មីនា​នេះ ​បាន​ប្រកាស​បិទ​ខេត្ត​មិនឲ្យ​មានការ​ចរាចរណ៍​ចេញចូល​រវាង​ខេត្តព្រះសីហនុ​ ក្នុងករណីមិនចាំបាច់។ហើយនៅពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្ថែមហាមការចេញ-ចូលខេត្តវិធានការបិទខេត្តនេះនឹងចប់ឱសានុវាទនៅថ្ងៃទី ២០ មេសា ឆ្នាំ២០២១ខាងមុខនេះ។

បើតាមអ្នកនាំពាក្យ​ដដែល នៅក្រោយពេលបម្រាមធ្វើដំណើរឆ្លងខេត្តរបស់រាជរដ្ឋាភិបាលបានបញ្ចប់ រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងពិចារណាផ្តល់ការអនុញ្ញាតជូនចំពោះតែអ្នកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរលើករួចរាល់ និងមានភាពចាំបាច់ត្រូវធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា ក្រោយ​មាន​ការ​រកឃើញ​កាន់តែ​ច្រើន​ទៅៗ​ជារៀង​រាល់ថ្ងៃ​ ចាប់តាំងពី​ផ្ទុះព្រឹត្តិការណ៍​ឆ្លងក្នុង​សហគមន៍​នៃជំងឺ​កូវីដ១៩​ កាលពី​ថ្ងៃទី​២០កុម្ភៈ​មក​ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃទី​៤ ​មីនា​ ឆ្នាំ២០២១ ​បាន​ប្រកាស​បិទ​ខេត្ត​មិនឲ្យ​មានការ​ចរាចរណ៍​ចេញចូល​រវាង​ខេត្តព្រះសីហនុ​ និងខេត្ត​ រាជធានី​ផ្សេងទៀត​។ ​វិធានការ​នេះ ​ត្រូវបាន​ធ្វើឡើង​ទៅលើ​ចំណុច​សំខាន់​ចំនួន​ ៣កន្លែង​ នៅព្រំប្រទល់​រវាង​ខេត្តព្រះសីហនុ​ និង​ខេត្តកោះកុង​ ខេត្តកំពង់ស្ពឺ​ និង​ ខេត្តកំពត​។​ 

ខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ យោងលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ អ្នកវិជ្ជមានកូវីដ-១៩ ថ្មីមានចំនួន០៣នាក់ និងអ្នកជាសះស្បើយចំនួន៦៤នាក់ ដូច្នេះតុល្យការអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន២១០នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង