Cct850x100 1
1800px x h300px kh

អឺរ៉ុបបានចំណាយថវិកាចំនួន ១២៣ លានអឺរ៉ូដើម្បីស្រាវជ្រាវលើកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
អឺរ៉ុបបានចំណាយថវិកាចំនួន ១២៣ លានអឺរ៉ូដើម្បីស្រាវជ្រាវលើកូវីដ១៩ ប្រភពរូប៖ NPR

អឺរ៉ុប៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ គណៈកម្មការអឺរ៉ុបបានប្រកាសនៅថ្ងៃទី ៧ ថា បានផ្តល់ថវិកាចំនួន ១២៣ លានអឺរ៉ូ (ប្រមាណ ១៤៦ លានដុល្លារអាមេរិក) ដើម្បីធ្វើការស្រាវជ្រាវជាបន្ទាន់លើវីរុសកូវីដ១៩។

គណៈកម្មការអឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលនិធិនេះបានមកពីក្របខ័ណ្ឌមូលនិធិស្រាវជ្រាវរបស់សហភាពអឺរ៉ុបគឺ “Horizon Europe Project” ដែលមានគោលបំណងលើកកម្ពស់សមត្ថភាពរបស់សហភាពអឺរ៉ុប ក្នុងការការពារ កាត់បន្ថយ និងឆ្លើយតបទៅនឹងផលប៉ះពាល់នៃកូវីដ១៩។

គម្រោង“Horizon Europe Project” គឺជាកម្មវិធីផ្តល់មូលនិធិសំខាន់របស់អ៊ឺរ៉ុបសម្រាប់ការស្រាវជ្រាវនិងការច្នៃប្រឌិតដែលមានថវិកាសរុប ៩៥.៥ ពាន់លានអឺរ៉ូ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា គណៈកម្មការអឺរ៉ុបបានអំពាវនាវឱ្យមានការរៀបចំនិងធ្វើការសាកល្បងព្យាបាល ដើម្បីជំរុញការវិវត្តនៃការព្យាបាលនិងការចាក់វ៉ាក់សាំងសម្រាប់វីរុសថ្មីនេះ ដើម្បីបំពេញបន្ថែមសកម្មភាពមុនៗ។

ការស្រាវជ្រាវបន្ទាន់នឹងជួយដោះស្រាយការគំរាមកំហែងថ្មីនៃការឆ្លងរីករាលដាលក្នុងរយៈពេលខ្លីនិងមធ្យមខណៈពេលដែលត្រៀមសម្រាប់ពេលអនាគត ដើម្បីធានាថាសហភាពអ៊ឺរ៉ុបអាចព្យាករណ៍និងឆ្លើយតបបានល្អចំពោះការរីករាលដាលនាពេលអនាគត។

លោកស្រីMaria Gabriel ស្នងការទទួលបន្ទុកការច្នៃប្រឌិតស្រាវជ្រាវវប្បធម៌អប់រំនិងកិច្ចការយុវជននៃគណៈកម្មការអឺរ៉ុបបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបន្តប្រមូលគ្រប់មធ្យោបាយដែលមានដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈម ដែលបណ្តាលមកពីការរីករាលដាលនៃកូវីដ១៩៕

Khcct banner

អត្ថបទទាក់ទង