Yearendyearend1140x150

WBនឹងបង្កើនថវិកាដល់សមាគមអភិវឌ្ឍន៍អន្តរជាតិដើម្បីកាត់បន្ថយភាពក្រីក្រនៅលើពិភពលោក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
 ប្រធានធនាគារពិភពលោកលោក Malpass ប្រភពរូប​៖ The Statesman

WB៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួ ប្រធានធនាគារពិភពលោកលោក Malpass បាននិយាយនៅថ្ងៃទី ៧ ថា លោកទន្ទឹងរង់ចាំនឹងបញ្ចប់ផែនការបង្កើនដើមទុនថ្មី សម្រាប់សមាគមអភិវឌ្ឍន៍អន្តរជាតិមុនពេលដំណាច់ឆ្នាំនេះ ដើម្បីជួយប្រទេសក្រីក្រទប់ទល់នឹងការរីករាលដាលនៃកូវីដ១៩និងលើកកម្ពស់ការកាត់បន្ថយភាពក្រីក្រជាសកល។

នៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធរណេតមួយ ដែលបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំនៃមូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារពិភពលោកនៅថ្ងៃដដែលនោះ លោក Malpass បាននិយាយថាដើម្បីគាំទ្រដល់ការឆ្លើយតបរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ចំពោះការរាតត្បាតនេះ ធ្វើឲ្យប្រាក់កម្ចីរបស់សមាគមបានកើនឡើងគួរឱ្យកត់សម្គាល់ ដូច្នេះការអនុវត្តផែនការបង្កើនដើមទុនថ្មីរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ នឹងមានប្រយោជន៍ជាច្រើន។

លោក Malpas បានមានប្រសាសន៍ថា ធនាគារពិភពលោកក៏នឹងជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍កាត់បន្ថយភាពក្រីក្រ ដោះស្រាយការប្រែប្រួលអាកាសធាតុ ដោះស្រាយបំណុល និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចតាមរយៈផែនការរបស់ប្រទេស ហើយសង្ឃឹមថាស្ថានភាពរួមនៃប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំក្រោយនឹងមានភាពប្រសើរជាងឆ្នាំនេះ។

សមាគមអភិវឌ្ឍន៍អន្តរជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦០ ដើម្បីកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោកតាមរយៈការផ្តល់ជំនួយឥតសំណងនិងប្រាក់កម្ចីអត្រាការប្រាក់រយៈពេលវែងឬជិតសូន្យ។ នាពេលបច្ចុប្បន្ននេះ ប្រទេសម្ចាស់ភាគហ៊ុនបានយល់ព្រមបន្ថែមថវិកាដល់សមាគមអភិវឌ្ឍន៍អន្តរជាតិឱ្យបានឆាប់និងបន្តបង្កើនកម្រិតជំនួយដល់ប្រទេសក្រីក្របំផុត។

ការស្រាវជ្រាវរបស់ធនាគារពិភពលោកបង្ហាញថា ចំនួនប្រជាជនក្រីក្របំផុតនៅលើពិភពលោកបានថយចុះជាង ១ ពាន់លាននាក់ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ប៉ុន្តែការកាត់បន្ថយភាពក្រីក្រនេះ ត្រូវបានបញ្ច្រាស់ ដោយសារតែការរីករាលដាលនៃជំងឺនេះ។ គេប៉ាន់ប្រមាណថាការរាតត្បាតនេះនឹងបង្កើនចំនួនប្រជាជនក្រីក្របំផុតនៅលើពិភពលោកពីប្រមាណ ១១៩ លានទៅ ១២៤ លាននាក់នៅឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងការព្យាករណ៍ពីមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង