Cct850x100 1
1800px x h300px kh

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន​ ៩១នាក់ និងជាសះស្បើយ ៣០នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៩១នាក់បន្ថែមទៀត ក្នុងនោះមាន ៩០នាក់​ ជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៣០នាក់ផងដែរ។

ក្ក្នុងចំណោមអ្នកឆ្លងថ្មី ទាំង ៩១នាក់ខាងលើ ម្នាក់ជាបុរសជនជាតិឥណ្ឌូនេស៊ី ធ្វើដំណើរតាមជើងហោះហើរពីឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសិង្ហបុរីចូលមកដល់កម្ពុជា ហើយ ៩០នាក់ទៀតឆ្លងក្នុងសហគមន៍ នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេនៅថ្ងៃនេះ ដែលមានចំនួនអ្នកឆ្លងរហូតទៅដល់ ៧៨នាក់ ហើយខេត្តស្វាយរៀង ៣នាក់, ខេត្តត្បូងឃ្មុំ ០១នាក់ , ខេត្តពោធិ៍សាត់ ០១នាក់ , ខេត្តតាកែវ ០៤នាក់ , ខេត្តកំពង់ចាម ០១នាក់ , ខេត្តប៉ៃលិន ០១នាក់ និងខេត្តព្រៃវែង ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៩១៥នាក់ ជាសះស្បើយចំនួន ១៨២៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០៦៤នាក់ ហើយករណីស្លាប់ ២១នាក់៕


Khcct banner

អត្ថបទទាក់ទង