Cct850x100 1
1800px x h300px kh

៩ខែក្រោយត្រូវចាក់វ៉ាក់សាំងកូវីដម្តងទៀតឬយ៉ាងណា?ស្តាប់អ្នកជំនាញបកស្រាយ

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ គណៈកម្មការសុខភាពជាតិនៃប្រទេសចិន បានបញ្ជាក់ជាថ្មីអំពីលទ្ធផលនៃការស្រាវជ្រាវពាក់ព័ន្ធទៅនឹងវ៉ាក់សាំងកូវីដ-១៩របស់ប្រទេសចិន Sinopharm។ការបញ្ជាក់នេះ បន្ទាប់ពីមានចម្លល់ជាច្រើនរបស់មនុស្សមួយចំនួនដោយចោទជាសំណួរថា តើវ៉ាក់សាំងកូវីដ១៩មានប្រសិទ្ធភាពយ៉ាងតិចរយៈពេល៩ខែ ចុះបើលើសពី៩ខែត្រូវចាក់ម្តងទៀតឬយ៉ាងណា?

ដើម្បីឆ្លើយតមនឹងសំណួរនេះ គណៈកម្មការសុខភាពជាតិនៃប្រទេសចិន បានចេញមកបកស្រាយថា ការផ្ទុះឡើងនៃវីរុសកូវីដ-១៩ គិតមកដល់ពេលនេះ គឺមានរយៈកាលជាងមួយឆ្នាំតែប៉ុណ្ណោះ ហើយការដែលរកឃើញនៃវិធីផលិតវ៉ាក់សាំងការពារក៏មានរយៈកាលថ្មីៗផងដែរ។

បើតាមគណៈកម្មការសុខភាពជាតិនៃប្រទេសចិន យោងតាមទិន្នន័យរបស់អ្នកបានចាក់វ៉ាក់សាំងក្រុមដំបូងគេនៅក្នុងប្រទេសចិន គឺរកឃើញថា អង់ទីគ័រការពារជំងឺកូវីដ-១៩ក្នុងខ្លួនរបស់ក្រុមប្រជាពលរដ្ឋដែលបានចាក់មុនគេ គឺនៅតែបន្តមានប្រសិទ្ធភាពនៅឡើយ ពោលគឺមានរយៈពេលលើសពីចំនួន ៩ខែ។

តែយ៉ាងណាក៏ដោយ ចំពោះសំណួរសួរថា តើអង់ទីគ័រការពារក្នុងខ្លួនមានប្រសិទ្ធភាពរយៈពេលយូរប៉ុណ្ណានោះ អ្នកជំនាញនៃគណៈកម្មការសុខភាពជាតិប្រទេសចិន មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ដោយរង់ចាំការត្រួតពិនិត្យ និងតាមដានបន្តទៀតលើក្រុមអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

លោកយ៉ាង សៀវមីង(Yang Xiao ming) ប្រធានក្រុមហ៊ុន Sinopharm Group China Biotech ធ្លាប់បានបញ្ជាក់ថា លទ្ធផលបានបង្ហាញថា បន្ទាប់ពីចាក់វ៉ាក់សាំងលើកទី១រួច រយៈពេល១០ថ្ងៃក្រោយនឹងបង្កើតអោយមានអង់ទីគ័រការពារជំងឺកូវីដ១៩ ប៉ុន្តែការបង្កើតអង់ទីគ័ររបស់មនុស្សគ្រប់គ្នា សុទ្ធតែមិនដូចគ្នាទេ ហេតុដូច្នេះហើយទើបតំរូវអោយចាក់លើកទី២បន្ថែមទៀត។ចាក់បានទាំង២លើករួច នៅ១៤ថ្ងៃក្រោយនឹងអាចបង្កើតអោយមានអង់ទីគ័រការពារជំងឺកូវីដ១៩ ហើយបង្កើតបានជាប្រព័ន្ធការការពារដ៏មានប្រសិទ្ធិភាព ហើយអត្រានៃការមានអង់ទីគ័រក្នុងខ្លួនគឺរហូតដល់៩៩ភាគរយ៕

ពាក្យទាក់ទង: វ៉ាក់សាំងចិន
Khcct banner

អត្ថបទទាក់ទង