Yearendyearend1140x150

ប្រមុខទ័ពមួកខៀវកម្ពុជា តម្រូវឱ្យកម្លាំងដែលសំរាកមកពិនិត្យរកកូវីដ-១៩ ជាកំហិត

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្តា
/

ភ្នំពេញ៖ អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌល ជាតិរក្សាសន្តិភាពឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានចេញបញ្ជាឱ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ជាកម្លាំងមួកខៀវ កំពុងបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទាំងតាមបណ្តាកង ទាំងនាយទាហានសេនាធិការ និងនាយទាហានសង្កេតការណ៍ ត្រូវចាត់វិធានការ ការពារ និងចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩។

បើតាមឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អោយយោធិនមួកខៀវទាំងអស់ ដែលបានច្បាប់សម្រាក គិតចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ ត្រូវមកធ្វើតេស្តិ៍ពិនិត្យររកមេរោគកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៊ី ឬវិទ្យាស្ថានប៉ាស្ទ័រ ជាកំហិត ដោយសហការជាមួយគ្រូពេទ្យមជ្ឈមណ្ឌលជាតិ ហើយតម្រូវស្ថិតនៅដាច់ដោយឡែកពីគេ (Self-Isolation) រយៈពេល១៤ថ្ងៃ។

ចំណែកយោធិនដែលទើបចប់ច្បាប់ឈប់សម្រាក ហើយត្រូវត្រឡប់ទៅកាន់តំបន់បេសកកម្មវិញ ក៏តម្រូវអោយស្ថិតនៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ ដូចគ្នាដែរ (ដោយអនុលោមតាម បទបញ្ជាបេសកកម្មនីមួយៗ)។ សូមអានល្អិត នៃសេចក្តីជូនដំណឹង។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ទ័ពមួកខៀវ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង