Yearendyearend1140x150

អាជ្ញាធរខេត្តសៀមរាបបើកការធ្វើដំណើរចេញ-ចូល«ភូមិគោកត្នោត»ឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបតំណាង បិទការចេញចូលខេត្ត​ ( រូបភាព មន្ទីរព័ត៌មានខេត្តសៀមរាប) 


សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប សម្រេចបើកការធ្វើដំណើរចេញ-ចូលឡើងវិញ នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប បន្ទាប់ពីបានបិទកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រោយពីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ លើបុរសម្នាក់រស់នៅក្នុងភូមិនេះ។

បើតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ការធ្វើដំណើរចេញ ចូល នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប នឹងបើកដំណើរការឡើងវិញ ក្រោយអ្នកពាក់ព័ន្ធទាំងអស់ទទួលលទ្ធផលអវិជ្ជមានកូវីដ១៩។

រដ្ឋបាលខេត្តបានបន្តទៀតថា ក្រោយពីអនុញ្ញាតឱ្យបើកដំណើរការចេញចូលទីតាំងខាងលើ អាជ្ញាធរក៏បានអនុញ្ញាតឲ្យអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ នៅតាមទីតាំងព្យាបាល និងថែទាំសុខភាព ចំនួន០៤កន្លែង ក្នុងក្រុងសៀមរាប ដូចជា មន្ទីរពេទ្យសម្រាកព្យាបាល ៧៧៧ សៀមរាប មន្ទីរពហុព្យាបាលសុខភាព បន្ទប់ពិគ្រោះព្យាបាលជំងឺ ទូច កូ និង បន្ទប់ថែទាំវេជ្ជសាស្ត្រ ចាវ ចាន់ វិលត្រឡប់ទៅបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃទៀត ឯលំនៅឋានរបស់ខ្លួនវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សៀមរាប កូវីដ១៩
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង