Cct850x100 1
1800px x h300px kh

ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសថៃវិជ្ជមានកូវីដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក Kazuya Nashida ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំប្រទេសថៃ(រូបភាព apic) 

ថៃ៖ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសថៃ លោក Kazuya Nashida វិជ្ជមានកូវីដ១៩ នេះបើតាមការបញ្ជាក់ប្រាប់ពីក្រសួងការបទេសជប៉ុនកាលពីថ្ងៃសៅរ៍កន្លងទៅ។ 

ក្រសួងការបរទេសជប៉ុន ឱ្យដឹងថា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសថៃ លោក Kazuya Nashida បានឆ្លងវីរុស Covid-19 ។ចំណែកឯបច្ចុប្បន្ននេះ លោកឯកអគ្គរដ្ឋទូត កំពុងតែទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងព្រះរាជាណាចក្រថៃ ចំពោះស្ថានភាពរបស់ឯកអគ្គទូតរូបនេះកំពុងតែមានភាពប្រសើរឡើង។

បើតាមកាសែតBangkok Post  បានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតទំនងជាឆ្លងមកពីនិយោជិកម្នាក់ដែលគេសង្ស័យថាមានទំនាក់ទំនងជិតស្និតគ្នា។ ដោយឡែក ជំពោះបុគ្គលដែលបានពាក់ព័ន្ធទាំងអស់នឹងជូនដំណឹងទៅស្ថានទូតជាបន្ទាន់។

ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បានលើកឡើងថា មានជនជាតិជប៉ុន០៣ នាក់ស្ថិតក្នុងចំណោមអ្នកឆ្លងជំងឺចំនួន ៨៧ នាក់ តែយ៉ាងណាមិញ គេមិនទាន់កំណត់ច្បាស់ថាក្នុងចំណោមអ្នកទាំង០៣នោះ មួយណាជាឯកអគ្គរដ្ឋទូតទេ៕ 

Khcct banner

អត្ថបទទាក់ទង