Yearendyearend1140x150

អាជ្ញាធរបង្ហាញបញ្ជីឈ្មោះទាំង២៥នាក់ដែលបានឆ្លងកូវីដនៅរាជធានីភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ  នៅព្រឹកថ្ងៃទី០៤​ ខែមេសា ឆ្នាំ២០២១ នេះ បានប្រកាសបង្ហាញពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ ចំនួន ២៥រូបដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ ជាករណីឆ្លងពាក់ព័ន្ធក្នុង​ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលបានរកឃើញនៅថ្ងៃទី០៣ ខែមេសាឆ្នាំ២០២១។ 

ដូចដែលបានដឹងស្រាប់ហើយថា គោលបំណងនៃការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ទាំងអស់នោះ ដើម្បីជាការជូនដំណឹងមួយដល់អ្នកដែលដឹងថា ខ្លួនមានជាប់ពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺ ហើយស្ម័គ្រចិត្តទៅធ្វើតេស្តសុខភាព ឬធ្វើចត្តាឡីស័ក និងដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់កុំឱ្យមានការរីករាលដាលធំជាងនេះ ដោយមិនដឹងខ្លួន ឬប្រការណាមួយ។

អ្នកវិជ្ជមានកូវីដទាំង២៥នាក់ ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញមានដូចតទៅ៖
១. ឈ្មោះ ឈួន ខារី ភេទស្រី អាយុ៣៤ឆ្នាំ ជាអាជីវករនៅផ្សារអូរឫស្សី លក់គ្រឿងភ្លើង តូបលេខ១០២-១០៣ (ក០៣) ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៤៥E3z, ផ្លូវលេខ២១៧ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា 
២. កុមារី អាយុ ៣ឆ្នាំ (ជាកូនរបស់ឈ្មោះ ឈួន ខារី) ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៤៥E3z ផ្លូវលេខ ២១៧ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា
៣. កុមារី អាយុ ៧ខែ (ជាកូនរបស់ឈ្មោះ ឈួន ខារី) ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៤៥E3z ផ្លូវលេខ ២១៧ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា
៤. កុមារា អាយុ ១០ឆ្នាំ (ជាកូនរបស់ឈ្មោះ ឈួន ខារី) ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៤៥E3z ផ្លូវលេខ ២១៧ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា
៥. ឈ្មោះ ប៊ុន ទិវា ភេទប្រុស អាយុ៤៩ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្រ្តមានជ័យ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ៥G ផ្លូវផ្សារស្ទឹងមានជ័យថ្មី ក្រុមទី១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ 

៦. ឈ្មោះ ដួង សាមិត្ត ភេទប្រុស អាយុ៣៥ឆ្នាំ ធ្វើការនៅអគ្គិសនីកម្ពុជា សាខាចាក់អង្រែ ទីលំនៅបច្ចុប្បន្នផ្ទះលេខC២៤ ផ្លូវបេតុង ភូមិ២១ សង្កាត់ច្រាំងចំរេទី២ ខណ្ឌឫស្សីកែវ 

៧. ឈ្មោះ សៀក ខៃជិញ ភេទប្រុស អាយុ ២១ឆ្នាំ ធ្វើការនៅក្រុមហ៊ុនអេតវូដ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៦ ផ្លូវលេខ១៦ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ 

៨. ឈ្មោះ ប្រាក់ សាយ ភេទប្រុស អាយុ៣៣ឆ្នាំ ជាបុគ្គលិកធនាគារ Active People Microfinance សាខាស្ទឹងមានជ័យ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលសំណង់បុរីចំការដូង ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ 

៩. ឈ្មោះ ស្រីម វ៉ាន់ឌីត ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួល លេខ៩០E1z ផ្លូវលេខ១៣៦ កែងផ្លូវ លេខ ១៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ 

១០.ឈ្មោះ ហង់ សត្យា ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួល លេខ៩០E1z ផ្លូវលេខ១៣៦ កែងផ្លូវលេខ ១៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ 

១១. ឈ្មោះ វ៉ន ឆេងហេង ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះជួល លេខ៩០E1z ផ្លូវលេខ១៣៦ កែងផ្លូវលេខ ១៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ 

១២. ឈ្មោះ វ៉ាត់ វ៉ាន់ ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ៣ នៅជិតផ្សាររន្ទះបាញ់ ភូមិ ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន 

១៣. ឈ្មោះ ឈឹង សុឃាង ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១២៥ ផ្លូវលេខ១៥ បុរីពិភពថ្មីគួរស្រវទី២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ 

១៤. ឈ្មោះ សាយ ផាន ភេទប្រុស អាយុ៤៦ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នផ្ទះលេខ៩៤ ផ្លូវលេខ៩៩ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន

១៥. ឈ្មោះ ឌុយ សុខុន ភេទស្រី អាយុ៥០ឆ្នាំ ជាគ្រូបង្រៀនៅសាលាបឋមសិក្សាបឹងត្របែក ទីលំនៅបច្ចុប្បន្នផ្ទះលេខ៩៤ ផ្លូវលេខ៩៩ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន 

១៦. យុវជន អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៩៤ ផវលេខ៩៩ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន 

១៧. យុវជន អាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៩៤ ផ្លូវលេខ៩៩ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន 

១៨. ឈ្មោះ អូន រចនា ភេទស្រី អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៨C ផ្លូវD ភូមិ២ សង្កាត់ព្រៃស ខណ្ឌដង្កោ 

១៩. កុមារា អាយុ ២ឆ្នាំ៨ខែ (ជាកូនរបស់ឈ្មោះ អូន រចនា) ទីលំនៅបច្ចុប្បន្នផ្ទះលេខ៨៨ ផ្លូវD ភូមិ២ សង្កាត់

ព្រៃស ខណ្ឌដង្កោ 

២០. ឈ្មោះ ជួន សុធារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជាបុគ្គលិកនៅក្រុមហ៊ុនដឹកជញ្ជូន Capitol Tours ទីលំនៅបច្ចុប្បន្នបន្ទប់ជួលភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ 

២១. ឈ្មោះ ជា រស្មី ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៥ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ 

២២. ឈ្មោះ សួន ចរិយា ភេទស្រី អាយុ ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២១០ ច្រកផ្សាររន្ទះបាញ់ ភូមិ១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន 

២៣. ឈ្មោះ អេង សុភា ភេទស្រី អាយុ ១៩ឆ្នាំ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលក្នុងផ្ទះលេខ ២២៤៨ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ 

២៤. ឈ្មោះ យក់ វិសាល ភេទប្រុស អាយុ ៣៦ឆ្នាំ ជាវិស្វករសំណង់របស់ក្រុមហ៊ុន លី ហួរ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ C១៧ បុរីចំការដូង ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ 

២៥. ឈ្មោះ អ៊ួច ម៉ុល ភេទប្រុស អាយុ ៣៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន Navy Garment ទីលំនៅបច្ចុប្បន្នផ្ទះលេខ១០១០ មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ 

រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ក្នុងនោះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, មណ្ឌលសុខភាពចាក់អង្រែ, វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថៃ្ង។ ក្នុងករណីដែល បងប្អូនមានបញ្ហាសុខភាព ដូចជាក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យ សុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩។ 

គួរបញ្ជាក់ថា ក្ក្នុងចំណោមអ្នកឆ្លងថ្មីទាំង​​ ៤៤នាក់ មានម្នាក់ជាជនជាតិប៉ាគីស្ថានជាអ្នកដំណើរចូលកម្ពុជា មកពីប្រទេសកូរ៉េខាងត្បូង និង៤៣នាក់ទៀត ជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេនៅថ្ងៃនេះ ដែលមានចំនួនអ្នកឆ្លងរហូតទៅដល់ ២៥នាក់ ហើយខេត្តព្រះសីហនុ ១៧នាក់ និងខេត្តស្វាយរៀង ០១នាក់។​ ហើយគិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៦៨៩នាក់ ជាសះស្បើយចំនួន ១៦៥៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០១២នាក់ ហើយករណីស្លាប់ ១៩នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង