Yearendyearend1140x150
Img 0571

បុគ្គលិក«មន្ទីរពេទ្យកាស់ម៉ែត»ម្នាក់វិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ២៥នាក់ទៀត ដែលបានរកឃើញនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ម្សិលមិញ។ក្នុងចំណោម២៥នាក់ដែលរកឃើញថា វិជ្ជមានកូវីដ-១៩ គឺមានបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យកាស់ម៉ែត និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា បុគ្គលិកនៅមន្ទីរពេទ្យកាស់ម៉ែតដែលវិជ្ជមានជំងឺកូវីដនោះមានឈ្មោះ ប៊ុន ទិវា ភេទប្រុស អាយុ៤៩ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅមន្ទីរពេទ្យកាស់ម៉ែត្រ និងជាម្ចាស់មន្ទីរពិសោធន៍វេជ្ជសាស្ត្រមានជ័យ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ៥G ផ្លូវផ្សារស្ទឹងមានជ័យថ្មី ក្រុមទី ១ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី ១ រាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ក្នុងនោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថៃ្ង។

សូមបញ្ជាក់ថា ក្នុងករណីដែលពលរដ្ឋមានបញ្ហាសុខភាព ដូចជា ក្អក ផ្តាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យទាំងឡាយណាដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៩៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង