Yearendyearend1140x150

BREAKING៖កម្ពុជារកឃើញករណីឆ្លងកូវីដថ្មីចំនួន ៤៤នាក់ និងជាសះស្បើយ ៦៨នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៤ ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤៤នាក់បន្ថែមទៀតក្នុងនោះមាន៤៣នាក់​ ជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៦៨នាក់ផងដែរ។

ក្ក្នុងចំណោមអ្នកឆ្លងថ្មីទាំង​​ ៤៤នាក់ មានម្នាក់ជាជនជាតិប៉ាគីស្ថានជាអ្នកដំណើរចូលកម្ពុជា មកពីប្រទេសកូរ៉េខាងត្បូង និង៤៣នាក់ទៀត ជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅរាជធានីភ្នំពេញមានអ្នកឆ្លងកូវីដចំនួនច្រើនជាងគេនៅថ្ងៃនេះ ដែលមានចំនួនអ្នកឆ្លងរហូតទៅដល់ ២៥នាក់ ហើយខេត្តព្រះសីហនុ ១៧នាក់ និងខេត្តស្វាយរៀង ០១នាក់។​

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៦៨៩នាក់ ជាសះស្បើយចំនួន ១៦៥៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០១២នាក់ ហើយករណីស្លាប់ ១៩នាក់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង