Yearendyearend1140x150

បុរសជនជាតិកូរ៉េអាយុ៤៨ឆ្នាំស្លាប់ដោយសារជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបតំណាង

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីមណ្ឌលសុខភាពចាក់អង្រែបានឱ្យដឹងថា បុរសជនជាតិកូរ៉េ អាយុ ៤៨ឆ្នាំ ដែល រស់នៅ BELLA VITA APARTEMENT St. 51 បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី០២ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០នាទីរសៀល។

បុរសខាងលើ បានចូលពិនិត្យជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ ប្រហែលម៉ោង ១១:៣០នាទី។ នៅថ្ងៃដដែលនេះ ដោយលទ្ធផលនៃការវិភាគវត្ថុសំណាករបស់គាត់ ទទួលបានពីមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ បញ្ជាក់ថាមាន វិជ្ជមានវីរុសកូវីដ-១៩ អ្នកជំងឺ ត្រូវបាន បញ្ជូនពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមទៅព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែនៅថ្ងៃដដែល វេលាម៉ោង ២១:១៥នាទីយប់។ 

ដោយសារអ្នកជំងឺ មានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកពេទ្យដំបូងមកហើយ នោះ ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះតាមបច្ចេកទេស តែសភាពជំងឺកាន់តែធ្ងន់ធ្ងរឡើងៗ តម្រូវឱ្យក្រុមគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមដើម្បីជួយសង្គ្រោះ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺ បាន ហើយគាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣:៣០នាទីរសៀល។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិកូរ៉េ អាយុ ៤៨ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង