Yearendyearend1140x150

កម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋទូទៅជាង៤៧ម៉ឺននាក់ហើយ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព និងអត្ថបទ៖ Cri ccfr

ភ្នំពេញ៖ បើតាមរបាយការណ៍ពីរាជរដ្ឋាភិបាលបានឲ្យដឹងថា កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋទូទៅសរុបទាំងអស់ជាង៤៧ម៉ឺននាក់ហើយ គិតត្រឹមល្ងាចថ្ងៃទី២ មេសា ២០២១។ ក្នុងនោះ ក្រសួងការពារជាតិបានចាក់ជូនកងកម្លាំង បានជាង១៤ម៉ឺននាក់ ខណៈដែលក្រសួងសុខាភិបាលបានចាក់ជូនជនស៊ីវិលជិត៣៣ម៉ឺននាក់។

របាយការណ៍ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Sinopharm លើកទី១ ជូនកងកម្លាំងកើនដល់ចំនួនសរុប ១៤៦,៤១៩នាក់ ខណៈចាក់លើកទី២ បានចំនួន១១០,១០៨នាក់។ រីឯរបាយការណ៍របស់ក្រសួងសុខាភិបាលវិញ គិតត្រឹមថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ជនស៊ីវិលទូទាំងប្រទេស សរុបទាំងអស់ចំនួន ៣២៩,៤៣៧នាក់ហើយ។

ដូច្នេះបើតាមរបាយការណ៍របស់ក្រសួងទាំងពីរ គិតត្រឹមល្ងាចថ្ងៃទី២ មេសា កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅ សរុបចំនួន៤៧ម៉ឺន៥ពាន់៨៥៦នាក់ហើយ។

បច្ចុប្បន្ន កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៣ប្រភេទក្នុងដៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងនោះ វ៉ាក់សាំងរបស់ ចិនមាន២ប្រភេទ សរុបចំនួន២លាន៨សែនដូស ខ្លះជាការអំណោយ ខ្លះជាការបញ្ជាទិញ ។ ក្រៅពីនេះ ក៏មានវ៉ាក់សាំងក្រោមយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោក ជាង៣២ម៉ឺនដូស។ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់ប្រកាសថា រាជរដ្ឋាភិបាល នឹងត្រៀមបម្រុងវ៉ាក់សាំងចំនួន ២០លានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋយ៉ាងតិច១០លាននាក់ ដោយមិនគិតថ្លៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង