Yearendyearend1140x150

កម្ពុជាចាប់បាន«ជ្រូករស់»ផ្ទុកជំងឺចំនួន៣៨ក្បាលនាំចូលពីថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់សត្វជ្រូករស់ចំនួន៣៨ក្បាលដែលនាំចូលពីប្រទេសថៃ ត្រូវបានអាជ្ញាធរកម្ពុជាចាប់បាននឹងរកឃើញថា វិជ្ជមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិច។ នេះបើយោងលទ្ធផលមន្ទីរពិសោធន៍វីរុសសាស្ត្រ នៃវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ របស់អគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពពសត្វនៃក្រសួងកសិកម្មចេញ។

សត្វជ្រូនទាំងអស់នោះ អាជ្ញាធរកម្ពុជា បានធ្វើការឃាត់ចាប់រថយន្ត ២គ្រឿង រថយន្តទី១ ម៉ាកនីសសាន់ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-0388 ដែលផ្ទុកជ្រូករស់ចំនួន២០ក្បាលជ្រូកជំទើ ត្រៀមយកមកខ្វៃលក់ក្នុងអំឡុងឆេងម៉េងនិងរថយន្តទី២ គ្មានស្លាកលេខពណ៌ខ្មៅ ម៉ាកកាម៉ារី គ្មានស្លាកលេខ ផ្ទុកជ្រូករស់ចំនួន ១៨ក្បាលជ្រូកជំទើរ នៅចំណុចខាងកើតសាលាស្រុកអូរជ្រៅ ក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ដែលសត្វជ្រូកបាននាំចូលពីប្រទេសថៃតាមច្រករបៀងនៃព្រំដែនកម្ពុជា ថៃក្នុងស្រុកអូរជ្រៅ ។ការនាំចូលសត្វជ្រូកនេះដោយមិនមានលិខិតអនុញ្ញាត មិនមានលិខិតបញ្ជាក់សុខភាពសត្វឡើយ ។

សមត្ថកិច្ចជំនាញ បាននាំយកវត្ថុតាងល្មើសខាងលើមកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត អនុវត្តនូវនីតិវិធីច្បាប់និងធ្វើចត្តាឡីស័ក ។ និងបានបូមឈាមផ្ញើទៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពពសត្វដើម្បីចាត់ការជាបន្តទៀត។ជាលទ្ធផលលើសំណាកឈាមជ្រូក ដែលធ្វើពិសោធន៍បានបញ្ជាក់ថា វត្ថុវិភាគមានគុណភាពល្អ តែវាវិជ្ជមានជម្ងឺជ្រូកអាហ្វ្រឹច។

សមត្ថកិច្ចកម្ពុជា  បានអនុញ្ញាតឲ្យជំនាញដុតបំផ្លាញចោលតាមនិតិវិធិនិងបច្ចេកទេសព្រោះជាប្រភេទជ្រូកមានជម្ងឺ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលបានទិញយកទៅបរិភោគ ។ ដូច្នេះសត្វជ្រូកទាំង៣៨ក្បាលនោះត្រូវមន្ត្រីជំនាញនាំទៅដុតបំផ្លាញ​ចោល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង