Cct850x100 1
1800px x h300px kh

ម៉ាឡេស៊ីនិងចិនឯកភាពគ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ម៉ាឡេស៊ី៖ ប្រទេសចិននិងម៉ាឡេស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានឯកភាពគ្នាថាកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ដែលមានគុណភាពខ្ពស់កំពុងជំរុញឱ្យទំនាក់ទំនងទ្វេភាគីឈានដល់ដំណាក់កាលថ្មីមួយ ។កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងរវាងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបពិភាក្សាជាមួយសមភាគីម៉ាឡេស៊ីលោក Hishammuddin Hussein នៅទីក្រុងNanping ខេត្តហ្វូជាន។

លោក Wang Yi បាននិយាយថា ប្រទេសចិនមានឆន្ទៈ ធ្វើការជាមួយប្រទេសម៉ាឡេស៊ី ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ ដែលមានគុណភាពខ្ពស់ ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកក៏បានសម្តែងនូវឆន្ទៈរបស់ចិនក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវ៉ាក់សាំង COVID-១៩ និងការស្រាវជ្រាវជាមួយប្រទេសម៉ាឡេស៊ី។ លោកបានបន្ថែមថា ភាគីទាំងពីរគួរតែតម្រឹមយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យរួមមាន ៥G សេដ្ឋកិច្ចឌីជីថលនិងកសិកម្មទំនើប។

លោក Hussein បាននិយាយថា ប្រទេសម៉ាឡេស៊ីសង្ឃឹមថា អាចរៀនសូត្រពីបទពិសោធន៍របស់ចិនក្នុងការការពារនិងទប់ស្កាត់ការរាតត្បាត ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យថាមពលវិនិយោគនិងសន្តិសុខស្បៀងក្រោមក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។

ទន្ទឹមនឹងនេះភាគីទាំងពីរក៏បានពិភាក្សាគ្នាសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែននិងការទទួលស្គាល់គ្នាទៅវិញទៅមកនូវវិញ្ញាបនប័ត្រសុខភាព។ នៅលើផ្នែកសេដ្ឋកិច្ចចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ម៉ាឡេស៊ីក្នុងរយៈពេល ១២ ឆ្នាំជាប់ៗគ្នា។

ច្រើនជាង ២១ ភាគរយនៃការនាំចូលសរុបរបស់ម៉ាឡេស៊ីដែលមានតម្លៃប្រហែល ៤១ ពាន់លានដុល្លារអាមេរិកមកពីប្រទេសចិនក្នុងឆ្នាំ ២០២០ ។ កាលពីឆ្នាំមុនការនាំចេញរបស់ម៉ាឡេស៊ីទៅកាន់ប្រទេសចិន បានឈានដល់កំរិតខ្ពស់បំផុតគឺជិត ៤០ ពាន់លានដុល្លារអាមេរិកដែលភាគច្រើនត្រូវបានជំរុញដោយផលិតផលដែក ប្រេងដូង កៅស៊ូនិងក្រដាស៕

Khcct banner

អត្ថបទទាក់ទង