Yearendyearend1140x150

«បុគ្គលិកដឹកជញ្ជូនម្ហូបអាហារ» មិនជាប់«បម្រាមគោចរ»ទេ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា បុគ្គលិកដឹកជញ្ជូនម្ហូបអាហារ នឹងមិនជាប់«បម្រាមគោចរ»ទេ គ្រាន់តែដាក់ឯកសារតាមខ្លួន និងកាតបុគ្គលិកសម្គាល់ខ្លួនថា ពិតជាបុគ្គលិកដឹកជញ្ជូនម្ហូបអាហារមែន។

សេចក្ដីប្រកាសនេះ ធ្វើឡើងបន្ទាប់ពី រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសានេះ បានចេញសេចក្តីសម្រេច ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍។

តែសម្រាប់បុគ្គលិកដឹកជញ្ជូនម្ហូបអាហារ នឹងមិនជាប់«បម្រាមគោចរ»នោះទេ គ្រាន់តែដាក់ឯកសារតាមខ្លួន និងកាតបុគ្គលិកសម្គាល់ខ្លួនថា ពិតជាបុគ្គលិកដឹកជញ្ជូនម្ហូបអាហារ។ ដោយឡែក ចំពោះអ្នកដែលធ្វេីការចេញក្រោយម៉ោង​ ៨:០០នាទីយប់ ត្រូវមានលិខិតបញ្ជាក់ និងត្រូវពាក់កាតជាប់ខ្លួន ចាប់ពីយប់ថ្ងៃទី០១​ ខែមេសា​ ឆ្នាំ២០២១នេះតទៅ​។ ចំពោះអ្នកបំពានបម្រាមគោចរនេះ​ នឹងត្រូវឃាត់យាន្តយន្ត​ យកមករក្សាទុក​ ហេីយត្រូវឲ្យធ្វេីចត្តាឡីស័ក​ នៅផ្ទះរយ:ពេល១៤ថ្ងៃ​ បេីមិនអនុវត្តតាម​ នោះសមត្ថកិច្ចនឹងចាត់វិធានការណ៍តាមច្បាប់​។

សូមបញ្ជាក់ថា យោងតាមសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន តាមប្រការ១ បានឱ្យដឹងថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១»។ បើតាមប្រការ២ នៃសេចក្តីសម្រេចនេះ បានចែងថា ៣ចំណុច ដែលត្រូវហាមឃាត់នៅក្នុងរាជធានីភ្នំពេញក្នុងរយៈពេល២សប្តាហ៍ រូមមាន៖ ១/កន្លែងលក់អាហារ កន្លែងផឹកស៊ីគ្រប់ប្រភេទត្រូវបិទនៅម៉ោង៨យប់ដល់ម៉ោង៥ភ្លឺជាកំហិត តែអាចលក់ជាលក្ខណៈវេចខ្ចប់បាន ២/ផ្អាកការជួបជុំហូបចុក ផឹកស៊ី ចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ។ ៣/ផ្អាកចរាចរណ៍ទាំងអស់ពីចន្លោះម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ។ ដោយឡែកចំណុចទី២ និងទី៣ ក៏មានករណីលើកលែងមួយចំនួនដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង