Yearendyearend1140x150

កូវីដ-១៩៖រដ្ឋាភិបាលស្នើកុំរើសអើងខ្មែរឥស្លាម ឬខ្មែរណា ព្រោះសុទ្ធតែជាខ្មែរដូចគ្នា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ស្នើប្រជាពលរដ្ឋកុំឲ្យរើសអើងអ្នកមានជំងឺកូវីដ១៩ ហើយបានអំពាវនាវដល់អ្នកសារពត័មានសូមកុំធ្វើអត្តសញ្ញាណកម្ម ខ្មែរឥស្លាម ខ្មែរចិន ខ្មែរយួន ដែលផ្ទុកកូវីដ១៩ ព្រោះអ្នកទាំងនោះក៏ចាត់ទុកដូចជាប្រជាពលរដ្ឋខ្មែរដែរ។

នៅព្រឹកថ្ងៃទី១៨ ខែមីនា រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព ជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩» នៃទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងថារដ្ឋាភិបាលកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានការរើសអើងដល់ខ្មែរជនរងគ្រោះដែលមានផ្ទុកជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងនេះទេ។

អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ បាននិយាយផងដែរថា ទោះបីជាយ៉ាងណា យើងត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាពិសេសសូមអំពាវនាវដល់អ្នកសារព៌ត័មានសូមកុំធ្វើអត្តសញ្ញាណកម្មខ្មែរឥស្លាម ខ្មែរចិន ខ្មែរយួនដែលផ្ទុកកូវីដ១៩ ព្រោះអ្នកទាំងនោះក៏ចាត់ទុកដូចជាប្រជាពលរដ្ឋខ្មែរដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ អ្នកឆ្លង COVID-19 នៅកម្ពុជា សរុបមានចំនួន ៣៥ ករណីហើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង