Yearendyearend1140x150
Img 0571

ក្រសួងការបរទេសចិន: ដោយសារតែក្រុងអ៊ូហានកំពុងតែប្រយុទ្ធប្រឆាំង​និងការពារជំងឺកូរ៉ូណា​ ថែមទាំងវេលាមិនគ្រប់គ្រាន់​ ទើបមិនអាចរៀបចំអោយសម្តេចហ៊ុនសែនទៅកាន់​អ៊ូហានបាន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុខ​​ សាន្ត
/
លោកស្រី hua Chun Yingអ្នកនាំពាក្យក្រសួងការបរទេសចិន។

ភ្នំពេញ៖ លោកស្រី hua Chun Yingអ្នកនាំពាក្យក្រសួងការបរទេសចិនបានមានប្រសាសន៍ថា ដោយសារតែគិតគូរដល់ទីក្រុងអ៊ូហានកំពុងតែប្រើប្រាស់ធនធាននិងកម្លាំងទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងនិងការពារជំងឺកូរ៉ូណា និងម្យ៉ាងទៀតពេលវេលាមិនគ្រប់គ្រាន់ ទើបភាគីចិនលើកនេះមិនអាចរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុនសែនទៅកាន់ទីក្រុងអ៊ូហាន។

ក្រសួងការបរទេសចិននៅថ្ងៃទី៥ខែកុម្ភៈនេះ បានធ្វើសន្និសីទសារព័ត៌មានតាមអនឡាញ។ លោកស្រីបានhua Chun Yingបានឆ្លើយសំនួរអ្នកកាសែតចិននិងបរទេសតាមអនឡាញ។គាត់ប្រកាសជាផ្លូវការថា ថ្ងៃនេះ សម្តេចហ៊ុនសែនអញើញមកទស្សនកិច្ចនៅប្រទេសចិន។

គាត់បានមានប្រសាសន៍ថា ៖ សម្តេចតេជោហ៊ុនសែននាយករដ្ធមន្ត្រីនៃប្រទេសកម្ពុជាបានមកទស្សនកិច្ចនៅក្នុងប្រទេសចិននៅថ្ងៃនេះ ប្រធានាធីបតីចិនលោកស៊ីជីងភីង និង លោកលីខឹឈាងបានជួបសម្តេចហ៊ុនសែន​ ដាច់ដោយឡែកពីគ្នា។

លោកស្រីបន្តថា ៖ នាយករដ្ធមន្ត្រីហ៊ុនសែនបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រែង និង ការចាត់វិធានការយ៉ាងមានប្រសិទ្ធិភាពគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូរ៉ូណាលើកនេះ ។សម្តេចមានជំនឿយ៉ាងមុតមាំថា ប្រទេសចិននឹងដោះស្រាយបញ្ហាចំពោះមុននេះបានយ៉ាងឆាប់រហ័សផងដែរ។ សម្តេចបន្តថា ប្រជាជនកម្ពុជានឹងរួបរួមសុខទុក្ខជាមួយប្រជាជនចិនជានិច្ច។

“ដោយសារតែគិតគូរដល់ទីក្រុងអ៊ូហានកំពុងតែប្រើប្រាស់ធនធាននិងកម្លាំងទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងនិងការពារជំងឺកូរ៉ូណា និង ម្យាងទៀតពេលវេលាមិនគ្រប់គ្រាន់ ទើបភាគីចិនលើកនេះមិនអាចរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុនសែនទៅកាន់ទីក្រុងអ៊ូហាន។”

លោកស្រី hua Chun Yingបានបន្តថា៖ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការធានាសុវត្ថិភាពនិងអាយុជីវិតរបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅក្នុងប្រទេសចិន និងស្រលាញ់ពួកគេដូចជាសិស្សនិស្សិតចិនយ៉ាងដូច្នេះដែរ ។

ប្រទេសចិននឹងខិតខំអោយអស់ពីសមត្ថភាពរក្សានិងធានាអោយបានចំពោះសុវត្ថិភាព សុខភាពនិងការសិក្សាររបស់ពួកគេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង