Yearendyearend1140x150
Img 0571

ក្រសួងសុខាភិបាលរកអ្នកឆ្លងវីរុសកូវីដ១៩ចំនួន២ករណីបន្ថែមទៀត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញជនជាតិម៉ាឡេស៊ី២នាក់ ធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩។ នេះបើយោងតាមសន្និសិទរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពី បច្ចុប្បន្នភាពជំងឺរលាកសួតដោយវីរុសCOVID-19។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា លទ្ធផលធ្វើតេស្តវិជ្ជមានបុរសជនជាតិម៉ាឡេស៊ី២នាក់បន្ថែមទៀត ដែលត្រូវបានដាក់ក្រោមវិធានចត្តាឡីស័កនៅព្រះវិហារឥស្លាមមួយក្នុងខេត្តកែប ដែលបុរសម៉ាឡេស៊ី២នាក់នេះ ជាចំនួនបន្ថែមលើម៉ាឡេស៊ី៣នាក់ទៀត ដែលត្រូវបានប្រកាសវិជ្ជមានកាលពីយប់ថ្ងៃទី១៧ ខែមីនា។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ អ្នកឆ្លង COVID-19 នៅកម្ពុជា សរុបមានចំនួន ៣៥ ករណីហើយ៕ 

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង