Yearendyearend1140x150

ក្រុមហ៊ុនGFXរងការចោទប្រកាន់ថាបាន«បោកប្រាស់លុយ»អតិថិជនរាប់ម៉ឺនដុល្លារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ពលរដ្ឋជាអតិថិជនដែលបានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន GOLDFX INVESTMENT Co., LTD បានតៀមទារអោយម្ចាស់ក្រុមហ៊ុនចេញមុខដោះស្រាយបញ្ហា និង បានចោទក្រុមហ៊ុនថា បានបោកប្រាក់អតិថិជន។

បុរសម្នាក់បានអះអាងថា រូបលោកបានដាក់ប្រាក់វិនិយោគវិស័យ Forex សរុបចំនួន៤ម៉ឺនដុល្លារ(រួមទាំងលុយម្តាយ និងម្តាយមីង) តាមរយៈក្រុមហ៊ុន GFX បានប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ នៅថ្ងៃទី២៩ ខែមីនានេះថា លោកបានចាប់ផ្តើមវិនិយោគជាមួយក្រុមហ៊ុននេះតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដោយដំបូងបានដាក់ទុន៥ពាន់ដុល្លារហើយក៏ទទួលបានប្រាក់ចំណេញបន្តិចម្តងៗ។ បន្ទាប់ពីសង្កេតឃើញថា ក្រុមហ៊ុនពិតជាបានផ្តល់ប្រាក់ចំណេញ លោកនិងសមាជិកគ្រួសារក៏បានដាក់លុយវិនិយោគជាមួយGFXបន្ថែមទៀតរហូតមកដល់បច្ចុប្បន្ននេះ។

លោកបន្តថា ការសម្រេចចិត្តវិនិយោគនេះគឺដោយសារតែការយល់ឃើញថា ក្រុមហ៊ុនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ និងស្ថិតក្រោមការគ្រប់គ្រងដោយលោកកូនអ្នកធំមួយចំនួន ទើបលោកមានជំនឿយ៉ាងមុតមាំនិងទំនុកចិត្តខ្លាំង ប៉ុន្តែបែរជាមានរឿងបែបនេះកើតឡើង។

លោកបន្តថា បន្ទាប់មានការចោទថាក្រុមហ៊ុនបានបោកប្រាក់អតិថិជនអស់ចំនួនរាប់លានដុល្លារ ភ្លាមៗនោះក្រុមហ៊ុនមិនមានដំណោះស្រាយជូនអតិថិជនទេ ផ្ទុយទៅវិញម្ចាស់ក្រុមហ៊ុនកំពុងព្យាយាមរកលេសបិទក្រុមហ៊ុន ដើម្បីយករួចខ្លួន និង មិនសងលុយទាំងនោះមកវិញ។

ក្រុមការងារនៃសារព័ត៌មានស៊ីស៊ីថាមស៍ មិនអាចសុំការស្រាយបំភ្លឺពីក្រុមហ៊ុន GOLDFX INVESTMENT Co., LTD បានទេ។

ប៉ុន្តែយ៉ាងណាក៏ដោយ ខាងក្រុមហ៊ុនបានបញ្ជាក់នៅក្នុងលិខិតជូនដំណឹងមួយផ្ញើរទៅកាន់អគ្គនាយកនិយ័តករមូលបត្រកម្ពុជាថា សុំព្យួរប្រតិបត្តិការបណ្តោះអាសន្នរបស់ក្រុមហ៊ុន។ការស្នើនេះ ដោយសារគណៈគ្រប់គ្រងមួយចំនួនរបស់ក្រុមហ៊ុនបានកិបកេងប្រវ័ញ្ចប្រាក់របស់ក្រុមហ៊ុន និងប្រាក់របស់អតិថិជនយ៉ាងច្រើន ហើយក្រុមហ៊ុនកំពុងចាត់ការដោះស្រាយតាមផ្លូវច្បាប់ចំពោះអ្នកទាំងនោះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង