Yearendyearend1140x150
Img 0571

បុគ្គលិកក្រុមហ៊ុនកំសាន្តអន្តរជាតិបាវិត«ម៉ុកបាយ»នៅខេត្តស្វាយរៀងវិជ្ជមានកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យោងតាមការប្រកាសព័ត៌មានរបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានផ្សាយជូនជាដំណឹងដល់សាធារណជនថា រកឃើញវិជ្ជមានលើអ្នកធ្វើការនៅក្នុងក្រុមហ៊ុនកំសាន្តអន្តរជាតិបាវិត«ម៉ុកបាយ» ដែលមានទីតាំងនៅក្រុងបាវិត ផ្លូវជាតិលេខ១ ខេត្តស្វាយរៀង ពីចន្លោះថ្ងៃទី១៩-២៩ ខែមីនា ឆ្នាំ២០២១។

ហេតុដូច្នេះ នៅក្នុងសេចក្ដីជូនដំណឹងបន្ទាន់អំពីករណីវិជ្ជមានម្នាក់ដែលកើតមាននៅទីតាំងខាងលើ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានសំណូមពរដល់គ្រប់បណ្ដាអ្នកពាក់ព័ន្ធនឹងករណីវិជ្ជមានខាងលើ ដែលធ្លាប់ចេញចូលទៅ ឬពាក់ប៉ះជាមួយអ្នកធ្វើការនៅក្នុងក្រុមហ៊ុនកំសាន្តអន្តរជាតិបាវិត «ម៉ុកបាយ» គិតចាប់ពីចន្លោះថ្ងៃទី១៩-២៩ ខែមីនា ឆ្នាំ២០២១ និងមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ សូមអញ្ជើញទៅតេស្តកូវីដដោយភ្ជាប់ជាមួយអត្តសញ្ញាណបណ្ឌនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុត ដូចជានៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានឆាប់តាមដែលអាចធ្វើបាន និងពាក់ម៉ាសជាប្រចាំ ហើយសម្រាប់ពត៌មា​នបន្ថែមសូមទាក់ទងលេខ​១១៥។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង​០៩ និង៥០​ព្រឹក​​​ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២៣៧៧នាក់ ក្នុងនោះមានខេត្តស្វាយរៀងចំនួន ២៧នាក់ ( ខ្មែរ១៤នាក់ , ចិន១១នាក់ និងវៀតណាម០២នាក់)៕ 


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង