Cct850x100 1
1800px x h300px kh

សម្តេចម៉ែព្រះរាជទានព្រះរាជទ្រព្យ២០មុឺនដុល្លារជូនរដ្ឋាភិបាលដើម្បីទិញមន្ទីរពេទ្យ«ស្រ្តីនគរទេព»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល

ភ្នំពេញ៖សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទានជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ២០មុឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការទិញយកមន្ទីរពេទ្យស្រ្តីនគរទេព ដែលបច្ចុប្បន្នជាកន្លែងសម្រាប់ពិនិត្យព្យាបាលអ្នកជំងឺកូវីត១៩ ហើយនឹងត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យរដ្ឋ ដោយប្រសិទ្ធនាមថា «មន្ទីរពេទ្យហ្លួងម៉ែ» នាពេលខាងមុខនេះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ទិញ​យក​មន្ទីរពេទ្យ​ស្ត្រី​នគរទេព​ហើយ​ប្តូរ​ឈ្មោះ​ទៅជា​មន្ទីរពេទ្យ​ហ្លួងម៉ែ​ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ក្រោយពី​មន្ទីរពេទ្យ​រដ្ឋ​ដែល​កំពុង​ដំណើរការ​ពុំ​មាន​កន្លែង​គ្រប់គ្រាន់​សម្រាប់​ទទួល​ព្យាបាល​អ្នកជំងឺ​ថ្មី ខណៈ​អ្នកមាន​វិជ្ជមាន​កូវីដ ​១៩ ចំនួន​ច្រើន​ត្រូវបាន​រកឃើញ​ជា​រៀងរាល់ថ្ងៃ​។

ក្រោមប្រកាសឧកញ៉ា​ល្បីឈ្មោះ​នៅក្នុង​វិស័យ​ឯកជន​មួយចំនួន ​បាន​ប្រកាស​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន ​ដើម្បី​ចូលរួម​ក្នុង​ការទិញ​មន្ទីរពេទ្យ​ដែលមាន​ឈ្មោះ​ស្ត្រី​នគរ​ទេព ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ប្ដូរ​ឈ្មោះ​មកជា «​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​»​។

គួរបញ្ជាក់ថា មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​ត្រូវបាន​រៀបចំ​ឱ្យ​ក្លាយ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩​។ វា​ក៏​ជា​មន្ទីរពេទ្យ​ធំ​ទី​២ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​បាន​យក​អតីត​សណ្ឋាគារ​អាំងទែរ​កង់ទីណង់តាល់​ធ្វើជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​បន្ទាប់ពី​មាន​ការផ្ទុះឡើង​នូវ​ការឆ្លង រាលដាល​ជំងឺ​កូវីដ​ ១៩​ ក្នុង​ព្រឹត្តិការណ៍ សហគមន៍​ ២០ ​កុម្ភៈ​។


Khcct banner

អត្ថបទទាក់ទង