Yearendyearend1140x150

អាជ្ញាធរខេត្តកំពង់ចាមរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣០ មីនា ២០២១ នេះ បានឱ្យដឹងថា មានករណីវិជ្ជមានកូវីដ-១៩ ចំនួន០២នាក់ ដែលម្នាក់ជា«អ្នកដេកកំដរ» និងម្នាក់ទៀតជា «អ្នកប៉ះពាល់ដោយផ្ទាល់»ជាមួយនឹង«ស្រ្តីជាអ្នកជំងឺកូវីដម្នាក់វ័យ ៧៤ឆ្នាំ ឈ្មោះ អាង សុខា ដែលរកឃើញវិជ្ជមានកូវីដ-១៩ តាំងពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១»នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ 

បើយោងតាមប្រកាសព័ត៌មានរដ្ឋបាលខេត្ត បានបញ្ជាក់ជូនទៅបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាទីតាំងជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដចំនួន០២នាក់ខាងលើនេះ រួមមាន៖ អ្នកជំងឺទី១ ឈ្មោះ ស៊ី សុខលាង ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ និងអ្នកជំងឺទី២៖ ឈ្មោះ សិន ហេង ភេទស្រី អាយុ៧៥ឆ្នាំនៅ ភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ 

ប្រវត្តិនៃការឆ្លងរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំងពីរនាក់ខាងលើ បន្ទាប់ពីមន្ត្រីសុខាភិបាល បានធ្វើការយកសំណាក និងបញ្ជូនប្រមូលគ្រប់អ្នកពាក់ព័ន្ធនឹងស្រ្តីជាអ្នកជំងឺកូវីដម្នាក់វ័យ ៧៤ឆ្នាំ ឈ្មោះ អាង សុខា ដែលរកឃើញវិជ្ជមានកូវីដ-១៩ តាំងពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ មកធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ភ្លាមៗ បន្ទាប់មកក៏រកឃើញថា បានប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺកូវីដ-១៩ ឈ្មោះ អាង សុខា។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ ទទួលបានការបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ(NIPH) វិជ្ជមានកូវីដ-១៩ទាំងពីរនាក់ទៅ។ 

បច្ចុប្បន្ននេះ អ្នកទាំងពីរ ត្រូវបានបញ្ជូនយកមកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្ថែមពីនេះ ក្រុមការងារ បានកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកជំងឺទាំងពីរខាងលើនេះបន្ថែមទៀត ហើយក៏បានរកឃើញអ្នកប៉ះពាល់បឋមនឹងអ្នកទាំងពីរ គឺ អ្នកទី១៖ ឈ្មោះម្រេច វ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ (ត្រូវជាប្តីឈ្មោះ ស៊ី សុខលាង) រស់នៅភូមិអូររុន ឃុំ ខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ អ្នកទី២៖ ឈ្មោះ វ៉ា ប៊ុនណារី ភេទស្រី អាយុ១៦ឆ្នាំ (ត្រូវជាកូនឈ្មោះ ម៉ី សុខលាង) រស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។ អ្នកទី៣៖ ឈ្មោះ វ៉ា ប៊ុនណារិទ្ធ ភេទប្រុស អាយុ១១ឆ្នាំ (ត្រូវជាកូនឈ្មោះ ម៉ី សុខលាង) នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ និងអ្នកទី៤៖ ឈ្មោះ ភា ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ (អ្នកលក់បន្លែ) នៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ជាថ្មីម្ដងទៀត រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅភូមិអូររុន ឃុំខ្ពបតាងួន ក៏ដូចជានៅភូមិដទៃទៀតដែលនៅជាប់នឹងឃុំខ្ពបតាងួន ដែលបានធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោល ជាមួយនឹងអ្នកជំងឺទាំងពីរខាងលើ ក្នុងអំឡុងចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃនេះ ឱ្យរួសរាន់មកពិនិត្យសុខភាព ឬយកសំណាកនៅ«មន្ទីរពេទ្យបង្អែក ហ៊ុន ណេង ស្ទឹងត្រង់» ឬនៅទីតាំងដែលក្រុម មន្ត្រីសុខាភិបាលរៀបចំយកសំណាក និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ក្នុងករណីមានការ សង្ស័យ។ សូមបងប្អូនអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយដាក់ខ្លួន ដាច់ដោយឡែកនៅតែផ្ទះរយៈពេល ១៤ថ្ងៃ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ «៣ការពារ និង៣កុំ» ដោយសង្ឃឹមលើស្មារតីទទួលខុសត្រូវខ្ពស់ប្រជាពលរដ្ឋ ដើម្បីកុំឱ្យមានការរីករាលដាលដល់ក្រុមគ្រួសារ និងការពារសហគមន៍ ឱ្យចៀសផុតពីជំងឺមួយនេះផង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង