Yearendyearend1140x150
Img 0571

ការទិញលក់«អចលនទ្រព្យ»នៅកម្ពុជាធ្លាក់ចុះ ខណៈគម្រោងសាងសង់ថ្មីមិនសូវមាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ទិដ្ឋភាពសំណង់អគារនៅខេត្តព្រះសីហនុ។

ភ្នំពេញ៖ទីផ្សារទិញលក់អចលនទ្រព្យនៅប្រទេសកម្ពុជានៅតែបន្តមានឱនភាព ដោយសារតែវិបត្តិកូវីដ១៩បានធ្វើឱ្យបាត់បង់អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក ខណៈដែលគម្រោងសាងសង់ថ្មីៗមិនមាន។នេះបើតាមការលើកឡើងរបស់ក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យកម្ពុជា ប្រាប់ស៊ីស៊ីថាមស៍។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ថា ចាត់តាំងមានព្រឹត្តិការណ៍២០កុម្ភៈសកម្មភាពនៃការទិញ-លក់ ឬការសាងសង់នៅក្នុងគម្រោងចាស់ និងសកម្មភាពនៃការដើរទស្សនាគម្រោងសាងសង់ផ្ទះល្វែងរបស់អតិថិជននៅតែបន្តមានតិចៗដដែល។ កត្តានេះដោយប្រជាពលរដ្ឋមានការភ័យខ្លាច ហើយកាត់បន្ថយការចេញក្រៅ និងខ្លះទៀតកាត់បន្ថយឬផ្អាកការធ្វើអាជីវកម្មរបស់ខ្លួនជាបណ្ណោះអាសន្នសិន។

អ្នកជំនាញដដែរ បានបន្តថា ស្ថានភាពទូទៅនៅក្នុងវិស័យអចលនទ្រព្យកម្ពុជានៅតែបន្តភាពរឹងមាំទោះបីជាមានការរងផលប៉ះពាល់មួយចំនួនធំ ក៏ខាងវិស័យអចលនទ្រព្យ ជាពិសេសការសាងសង់មិនថា ក្នុងគម្រោងថ្មីឬចាស់នៅតែបន្តមាន។អ្នកជំនាញសង្ឃឹមថា សកម្មភាពនៃការទិញ-លក់អចលនទ្រព្យកម្ពុជានឹងត្រឡប់មករកសភាពធម្មតាវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩នៅក្នុងព្រឹត្តិការណ៍២០កុម្ភៈត្រូវបានបិទបញ្ចប់។

ចំណែកលោកបណ្ឌិត គឹម ហ៊ាង អ្នកជំនាញផ្នែកអចលនទ្រព្យ បានប្រាប់ស៊ីស៊ីថាមស៍ថា ទីផ្សារអចលនទ្រព្យកម្ពុជា ជាពិសេសខុនដូភាគច្រើនធ្លាក់ចុះយ៉ាងខ្លាំង ហើយការធ្លាក់ចុះនេះគឺដោយសារអតិថិជនជាជនជាតិបរទេស ដូច្នេះពុំមានសកម្មភាពទិញ-លក់ខុនដូសោះឡើយ ហើយអតិថិជនជាជនជាតិខ្មែរក៏ពុំសូវទិញខុនដូដែរ។

លោកបណ្ឌិត គឹម ហ៊ាង បន្តថា ចំពោះការវិនិយោគគម្រោងថ្មីលើវិស័យអចលនទ្រព្យ គិតមកដល់បច្ចុប្បន្ននេះ គឺមិនមាននោះទេ ចំណែកគម្រោងសាងសង់ខុនដូរមួយចំនួននៅតែបន្ត ប៉ុន្តែសុទ្ធតែស្ថិតក្នុងគម្រោងចាស់។ ចំពោះបុរីវិញនៅតែដំណើរការជាធម្មតា ទោះបីជាការលក់មិនល្អប្រសើរ ការសាងសង់មិនលឿនដូចមុនក៏ដោយ។

បើតាមលោក គឹម ហ៊ាង ការទិញលក់បុរី ដីឡូតិ៍ ខុនដី នៅតែដំណើរធម្មតា គ្រាន់តែតម្លៃមានការផ្លាស់ប្ដូរ ដូចជាពីមុនទិញមកថ្លៃលក់ចេញវិញថ្លៃ តែឥឡូវទិញមកថោកលក់វិញថោក។សម្រាប់អ្នកមានលុយអាចទិញបានក្នុងតម្លៃធូរថ្លៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អចលនទ្រព្យ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង