Yearendyearend1140x150

បុរស​ម្នាក់​ស្រវឹងស្រា​ចូល​បង្ក​ហិង្សា​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

បាត់ដំបង​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ បន្ទាប់​ពី​ស្រវឹងស្រា​ ហើយ​បាន​ចូល​ទៅ​បង្ក​អំពើ​ហិង្សា​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដោយ​បាន​វាយ​ទៅ​លើ​កងកម្លាំង​យាម​ប្រចាំការ​នៅ​ទី​នោះ​ ហើយត្រូវនគរបាលស្រុកថ្មគោលឃាត់ខ្លួនបានសម្រេច។​

​យោងតាមការផ្សាយរបស់គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ហេតុការណ៍​នៃការចូលបង្កហិង្សាដោយបុរសម្នាក់ស្រវឹងស្រាជាជនសង្ស័យខាងលើនោះ បាន​កើតឡើង​នៅល្ងាចម៉ោង៥ ​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ថ្មគោល​(​មណ្ឌល​ច​ត្តា​ឡី​ស័ក​)​ ។​

​តាមរយៈនគរបាល​ស្រុក​ថ្មគោល​ បាន​រាយការណ៍ប្រាប់អគ្គស្នងការដ្ឋាននគរបាលជាតិ​ថា​ ជនសង្ស័យ​ ឈ្មោះ​ ផែ​ គឹ​ម​សែន​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​ប៉ោយ​សំរោង​ ឃុំ​តា​ពូ​ង​ ស្រុក​ថ្មគោល​ បាន​ផឹកស្រាហើយ​ស្រវឹង​ ចូល​ទៅ​ក្នុង​បរិវេណមណ្ឌល​ច​ត្តា​ឡី​ស័ក«​សាលា​វិទ្យាល័យ​ថ្មគោល»ក្នុងខេត្តបាត់ដំបង​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ពេល​កម្លាំង​ប្រចាំការ​ហាមឃាត់​ជនសង្ស័យ​ ក៏​បាន​វាយ​ទៅ​លើ​កង​កម្លាំងយោធា​ឈ្មោះ​ អ៊ុ​ម​ សំខាន់​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ទំពូង​ជើង​ ឃុំ​តា​ម៉ឺន​ ស្រុក​ថ្មគោល​ ចំនួន​០១​ដៃ​ បណ្តាល​អោយរ​ងរ​បួស​ត្រង់​ថ្ពាល់​ខាងឆ្វេង​។​

គួរកត់សម្គាល់ថា បច្ចុប្បន្ន​នេះ​ សមត្ថកិច្ច​នគរបាល​ស្រុក​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ ដើម្បី​អនុវត្ត​បន្ត​ទៅ​តាម​ផ្លូវច្បាប់​៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង