Cct850x100 1

លោកអែម សុភា តស៊ូដើរលក់ទឹកអំពៅរហូតសម្រេចក្តីសុបិនឱ្យកូនទាំងអស់រៀនចប់

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/


លោក អែម សុភា ជាអ្នកលក់ទឹកអំពៅ។

ភ្នំពេញ៖ លោក អែម សុភា ជាអ្នកលក់ទឹកអំពៅម្នាក់មានអាយុ ៥២ឆ្នាំ កើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ។លោកបានចាកចេញពីស្រុកកំណើតហើយចាប់យកមុខរបនេះនៅទីក្រុងភ្នំពេញ ដើម្បីបានប្រាក់កំរៃផ្គត់ផ្គង់ការសិក្សារបស់កូន និង គ្រួសារដែលរស់នៅស្រុកកំណើត។ក្នុងប្រមៃរបស់លោក គឺឱ្យកូនៗរបស់ខ្លួនរៀនចប់នៅថ្នាក់ឧត្តមសិក្សា។ដោយក្តីតស៊ូ ក្តីសុបិនរបស់លោកទទូលបានជោគជ័យដោយសារតែរបលក់ទឹកអំពៅដែលមនុស្សមួយចំនួនមិនសូវចាប់អារម្មណ៍។

ដោយសារតែក្តីសុបិនចង់ឱ្យកូនៗរបស់ខ្លួនរៀនចប់ដូចគេដូចឯងបុរសវ័យចំណាស់អាយុ៥២ ឆ្នាំ លោក អែម សុភា បានចាក់ចេញពីប្រពន្ធកូននៅឯខេត្តកំពង់ចាមមករកស៊ីជាអ្នកលក់ទឹកអំពៅនៅទីក្រុងភ្នំពេញ។ភ្នំពេញជាទីកន្លែងសំបូរមនុស្សអ៊ូអរ និងមានអ្នកលក់ដូរច្រើន។ចំពោះតំបន់ដែលលោកសុភាលក់ ភាគច្រើននៅក្បែសារមន្ទីរជាតិភ្នំពេញ និងនៅតាមសួនហាត់ប្រាណវត្តបទុមវតី។

ទឹកមុខញញឹមញែមក្នុងសំលៀកបំពាក់អាវខ្មៅក្រឡេក្រឡា និងមុខខ្មៅផង លោក អែម សុភា បានរៀបរាប់ប្រាប់អ្នកយកការណ៍របស់កាសែតស៊ីស៊ីថាមស៍ដូច្នេះថា គ្មានណាចង់បែកពីប្រព័ន្ធនោះទេ ប៉ុន្តែដោយសារបញ្ហាជីវភាព និងខ្វះថវិកាបញ្ជូនកូនទៅសាលា ទើបលោកសម្រេចចិត្តបែបពីគ្រួសារ ហើយបន្តរកការងារធ្វើ និងរកស៊ីនៅទីក្រុងភ្នំពេញ។

ពេលមកដល់ភ្នំពេញដំបូង លោក អែម សុភា បានចាប់យកមុខរបជាអ្នកលក់ដូងតាមរទេះ។ដោយសន្សំសល់ពីការរុញដូងលក់ បុរសមកពីខេត្តកំពង់ចាមរូបនេះក៏ប្តូររបពីអ្នកលក់ដូង មកប្រកបរបរលក់ទឹកអំពៅតាមម៉ូតូវិញម្តង។ជាទូទៅលោកបានលក់ទឹកអំពៅនៅតាមវត្ត និងទីកន្លែងកំសាន្តនានាក្នុងទីក្រុងភ្នំពេញ។

លោក អែម សុភា បានថ្លែងថា របជាអ្នកលក់ទឹកអំពៅអាចផ្តល់ប្រាក់កម្រៃពីការចំណេញមួយថ្ងៃពី ៨ម៉ឺនរៀល ទៅ១០ម៉ឺនរៀល។ក្នុងមួយថ្ងៃលោកលក់បានចំនួន៥០ កែវ ទៅ៨០កែវ។

ក្រោយពីសម្ភាសន៍ បានប្រហែលជាង១០នាទី លោកសុភា បាននិយាយទាំងអួលដើមករថា លោកមិនមានចំណេះដឹងដូចគេទេ ព្រោះលោកកើតក្នុងត្រកួលគ្រួសារក្រកីមួយក្នុងខេត្តកំពង់ចាម ដោយមិនចង់ឃើញកូនមានការលំបាកដូចខ្មែរ ដូច្នេះលោកសុទ្ធស៊ូទ្រាំលះបង់គ្រប់បែបយ៉ាងធ្វើឱ្យណាឱ្យកូនៗរបស់លោកបានរៀនខ្ពង់ខ្ពស់ដូចគេ។

មួយសន្ទុះក្រោយមក លោក អែម សុភា បានញញឹមហើយនិយាយថា “សព្វថ្ងៃកូនៗខ្ញុំរៀនចប់អស់ហើយ នេះហើយជាក្តីសុបិន្តរបស់ខ្ញុំ”។ បច្ចុប្បន្នជីវភាពគ្រួសារលោកគ្រាន់បើជាងមុន។

ជាចុងក្រោយបុរសមកពីខេត្តកំពង់ចាមរូបនេះ បានថ្លែង «ទោះការងារអ្វីក៏ដោយវាសុទ្ធតែថ្លៃថ្នូរទាំងអស់ រុញដូងលក់ រុញបបរលក់ រុញកាហ្វេលក់ ឬលក់ទឹកអំពៅក្តី សុទ្ធតែមានតម្លៃសម្រាប់យើងគ្រប់ៗគ្នា វា ល្អជាងយើងដើរលើកដៃសុំគេ ឬដើរលួច ឆក់ ប្លន់គេ៕

ពាក្យទាក់ទង: លោក អែម សុភា
Khcct banner

អត្ថបទទាក់ទង