Yearendyearend1140x150

ចិននឹងបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅប្រទេសស៊ែប ដើម្បីជួយព្យាបាលជំងឺកូវិដ១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកកឹងសួងអ្នកនាំពាក្យក្រសួងការបរទេសចិន។

ចិន៖ ប្រទេសចិននឹងបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅប្រទេស ស៊ែប(Serbia) ដើម្បីចែករំលែកបទពិសោធន៍អោយទាន់ពេលវេលាក្នុងការការពារនិងព្យាបាលជំងឺកូវិដ១៩(Covid-19)។

នៅថ្ងៃទី១៧នេះក្នុងសន្និសីទកាសែតរបស់ក្រសួងការបរទេសនៃប្រទេសចិនមានអ្នកសារព័ត៍មានម្នាក់បានសួរថា៖ “តបតាមសំណើរបស់ប្រធានាធិបតីប្រទេសស៊ែបដែលលើកឡើងថា នៅក្រោយពេលដែលប្រទេសក្នុងអ៊ឺរុបបញ្ឈប់ការនាំចេញឱសថនិងបរិក្ខាពេទ្យ គឺមានតែប្រទេសចិនទេដែលអាចជួយពួកគេបាន តើប្រទេសចិននឹងផ្តល់ជំនួយដល់ប្រទេសនេះដែររឺទេ?”

លោកកឹងសួងអ្នកនាំពាក្យក្រសួងការបរទេសចិនបានមានប្រសាសន៍ថា ប្រទេសចិននិងប្រទេសស៊ែបគឺជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសទាំងពីរគឺមានមិត្តភាពរឹងដូចដែកដែលមិនអាចបំបែកបានឡើយ។ហើយការរួមសុខទុក្ខនិងជួយគ្នាទៅវិញទៅមកគឺជាស្មារតីនិងគោលគំនិតសំខាន់នៃប្រទេសយើងទាំងពីរ។

លោកបន្តថា ពេលនេះប្រទេសស៊ែបកំពុងប្រឈមនឹងបញ្ហាជំងឺកូវិដ១៩ ប្រទេសចិននឹងឈរនៅខាងប្រជាជនស៊ែបហើយគៀកស្មាគ្នាប្រយុទ្ធនឹងជំងឺនេះ។ ពួកយើងសុខចិត្តផ្តល់ជាជំនួយជាម៉ាស់ សំលៀកបំពាក់ការពារគ្រូពេទ្យ ប្រដាប់ដក់ដង្ហើមនិងបរិក្ខារពេទ្យដទៃទៀត ហើយនឹងបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅប្រទេសស៊ែប(Serbia)ដើម្បីចែករំលែកបទពិសោធន៍អោយទាន់ពេលវេលាក្នុងការការពារនិងព្យាបាលជំងឺកូវិដ១៩(Covid-19)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង