Cct850x100 1
1800px x h300px kh

BREAKING៖ រកឃើញករណីឆ្លងកូវីដថ្មីចំនួន ១៧៩នាក់និងជាសះស្បើយ ៥៨នាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៧៩នាក់បន្ថែមទៀត ក្នុងនោះ១៧៨នាក់ជាអ្នកជាប់ពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងជាសះស្បើយចំនួន ៥៨នាក់ផងដែរ។

ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន១៧៩នាក់ គឺខេត្តព្រះសីហនុមានចំនួនច្រើនជាងគេដែលមានចំនួនអ្នកឆ្លងរហូតទៅដល់ ១៤៣នាក់ នៅ ភ្នំពេញ ២៦នាក់ ខេត្តកណ្ដាល ០៤នាក់ ខេត្តព្រៃវែង ០៣នាក់ ខេត្តសៀមរាប ០១នាក់ និងខេត្តកំពង់ចាម ០១នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ២១៤៧នាក់ ជាសះស្បើយចំនួន ១១៣២នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១០០៥នាក់ ហើយករណីស្លាប់ ០៨នាក់៕


Khcct banner

អត្ថបទទាក់ទង