Cct850x100 1
1800px x h300px kh

សាលាបឋមសិក្សា«សុភមង្គល»ជាទីតាំងថ្មីមួយបន្ថែមទៀតសម្រាប់តេស្តរកកូវីដ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
សាលាបឋមសិក្សា«សុភមង្គល»ជាទីតាំងថ្មីមួយបន្ថែមទៀតសម្រាប់ប្រជាជនទៅធ្វើតេស្តរកកូវីដបាន 

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា «សាលាបឋមសិក្សាសុភមង្គល» ស្ថិតក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) គឺជាទីតាំងថ្មីមួយបន្ថែមទៀតនៅរាជធានីភ្នំពេញ ក្នុងការយកសំណាករបស់អ្នកធ្វេីតេស្តរកមេរោគកូវីដ១៩​​ (COVID-19) ដែលចាប់ផ្ដើមនៅថ្ងៃទី២៧ មីនា ២០២១ នេះហើយ គឺធ្វើការចាប់ពីម៉ោង ៩ព្រឹក ដល់១២ថ្ងៃត្រង់ និង ចាប់ពីម៉ោង២រសៀល ដល់ម៉ោង៥រសៀល។ 

អាជ្ញាធរ បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ សូមកុំខ្មាសអៀនក្នុងការទៅធ្វើតេស្តកូវីដ-១៩ គួរតែស្ម័គ្រចិត្តទៅធ្វើតេស្តកូវីដ បើសិនករណីសង្ស័យថា ខ្លួនធ្លាប់មានទំនាក់ទំនងជាមួយមនុស្សច្រើន ឬបានធ្វើទៅទីតាំង ហើយបានជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងកូវីដហើយមានចេញរោគសញ្ញាគួរសង្ស័យ អាចអញ្ជើញទៅធ្វើតេស្តរកកូវីដនៅសាលាបឋមសិក្សា«សុភមង្គល»បាន។ 

ដោយឡែក នៅមានទីតាំងផ្សេងៗទៀត ដូចជា មន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា សុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មា​នបន្ថែម សូមទាក់ទងលេខ ១១៥។

គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេច​ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ។ ជាងនេះទៅទៀត បន្ទាប់ត្រលប់មកពីធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត រកចាំលទ្ធផលតេស្តសិន ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕

សាលាបឋមសិក្សា«សុភមង្គល»ជាទីតាំងថ្មីមួយបន្ថែមទៀតសម្រាប់ប្រជាជនទៅធ្វើតេស្តរកកូវីដបាន 
សាលាបឋមសិក្សា«សុភមង្គល»ជាទីតាំងថ្មីមួយបន្ថែមទៀតសម្រាប់ប្រជាជនទៅធ្វើតេស្តរកកូវីដបាន 
រូបតំណាង៖ ប្រជាជនទៅធ្វើតេស្តរកកូវីដ 
សាលាបឋមសិក្សា«សុភមង្គល»ជាទីតាំងថ្មីមួយបន្ថែមទៀតសម្រាប់ប្រជាជនទៅធ្វើតេស្តរកកូវីដបាន 
រូបតំណាង៖ ប្រជាជនទៅធ្វើតេស្តរកកូវីដ
រូបតំណាង៖ ប្រជាជនទៅធ្វើតេស្តរកកូវីដ


Khcct banner

អត្ថបទទាក់ទង