Cct850x100 1
1800px x h300px kh

អ្នកដែលពាក់ព័ន្ធនឹងសណ្ឋាគារ«Palace Gate Hotel»គួរទៅធ្វើតេស្តរកកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ និងធ្លាប់ទៅទទួលសេវា ឬធ្វើការនៅទីតាំងសណ្ឋាគារ Palace Gate Hotel នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ រសៀលម៉ោងប្រហែល ០៤ និង៥០នាទី គួរតែឆាប់ទៅធ្វើតេស្តសុខភាពរកមេរោគកូវីដ១៩ជាបន្ទាន់ ព្រោះជាទីតាំងដែលអ្នកឆ្លងមេរោគកូវីដ១៩ បានទៅសណ្ឋាគារ «Palace Gate Hotel» មានទីតាំងស្ថិតនៅផ្លូវ២៤០ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​ (ក្បែរព្រះបរមរាជវាំង) រាជធានីភ្នំពេញ។

បើតាមសេចក្ដីជូនដំណឹងដែលកើតមាននៅទីតាំងខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ«សណ្ឋាគារ «Palace Gate Hotel» នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ រសៀលម៉ោងប្រហែល០៤ និង៥០នាទី គួរទៅធ្វើតេស្តរកកូវីដឱ្យបានទាំងអស់គ្នា ហើយដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ​ប្រសិនបើមានអាការៈមិនស្រួលខ្លួន។

ជាមួយគ្នានេះដែរ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មា​នបន្ថែម សូមទាក់ទងលេខ ១១៥។

គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេច​ភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕

ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ«សណ្ឋាគារ «Palace Gate Hotel» នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ រសៀលម៉ោងប្រហែល០៤ និង៥០នាទី គួរទៅធ្វើតេស្តរកកូវីដឱ្យបានទាំងអស់គ្នា។ 
(ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩)


ពាក្យទាក់ទង: កូវីដ
Khcct banner

អត្ថបទទាក់ទង