Yearendyearend1140x150

វ៉ាក់សាំង Sinopharm ៧០ម៉ឺនដូសទៀតនឹងមកដល់កម្ពុជានៅចុងខែនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន (Wang Wentian) ក្នុងពិធីប្រគល់វ៉ាក់សាំងព្រឹកថ្ងៃទី២៦ មីនា ឆ្នាំ២០២១  

ភ្នំពេញ៖ វ៉ាក់សាំងដែលជាជំនួយភាគីចិនជួយកម្ពុជា នឹងមកដល់នៅកម្ពុជាចំនួន៧០ម៉ឺនដូសនៅថ្ងៃទី៣១ មីនា ឆ្នាំ២០២១នេះ សរុបវ៉ាក់សាំងដែលជាជំនួយពីចិន ចំនួន១.៣លានដូស ដើម្បីឱ្យប្រជាជនកម្ពុជា អាចប្រើវ៉ាក់សាំងបានឆាប់ថ្ងៃរហ័សក្នុងការកាត់បន្ថយអត្រានៃការឆ្លងកូវីដ១៩។

ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន (Wang Wentian) បានគូសបញ្ជាក់ថា ដើម្បីចូលរួមជួយដល់មិត្តកម្ពុជាភាគីចិននិងជួយជាវ៉ាក់សាំងដល់កម្ពុជាចំនួន៣០ម៉ឺនដូស បន្ថែមលើក្របខណ្ឌវ៉ាក់សាំង១លានដូស។មានន័យថា កម្ពុជាបានទទួលវ៉ាក់សាំងជាជំនួយពីចិន ចំនួន៦០ម៉ឺនដូសរួចមកហើយ ដូច្នេះនៅវ៉ាក់សាំងចំនួន៧០ម៉ឺនដូសទៀតដែលនឹងមកដល់កម្ពុជានៅថ្ងៃទី៣១ មីនា ឆ្នាំ២០២១នេះ។

ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន បានអះអាងថា ចិននៅតែបន្តជួយជាជំនួយផ្សេងៗតាមដែលអាចធ្វើទៅបានទាំងការផ្ដល់ជំនួយវ៉ាក់សាំងនិងការបញ្ជាទិញវ៉ាក់សាំងជាដើមដល់កម្ពុជា។

ការថ្លែងរបស់ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាននៅពេលនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ចំនួន១.៥លានដូស ដែលកម្ពុជាទិញពីប្រទេសចិន។

គួរបញ្ជាក់ថា បើតាមគម្រោងកម្ពុជានឹងទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ទៀត វ៉ាក់សាំង Covishield បន្ថែមមួយចំនួនទៀត សម្រាប់ជំហានទី២ ដែលជាជំនួយពីយន្តការកូវ៉ាក់ នឹងមកដល់កម្ពុជានៅពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះដែរ។ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងសិក្សា និងទំនាក់ទំនងជាមួយក្រុមហ៊ុន Johnson & Johnson របស់អាមេរិក ដើម្បីទិញវ៉ាក់សាំង Janssen ពីក្រុមហ៊ុននេះដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង