Yearendyearend1140x150

កម្ពុជាគ្រោងទិញវ៉ាក់សាំងSinovacចំនួន៤លានដូសទៀត ខណៈ១ដូសតម្លៃ១០ដុល្លារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកជំទាវ យក់ សម្បត្តិ និងភាគីចិន មកទទួលវ៉ាក់សាំំង Sinovac នាព្រឹកនេះ 

ភ្នំពេញ៖ កម្ពុជាគ្រោងនឹងទិញវ៉ាក់សាំ Sinovac ចំនួន៤លានដូសបន្ថែមទៀត ដែលក្នុងមួយដូសតម្លៃ១០ដុល្លារ ដើម្បីចាក់ជូនពលរដ្ឋឱ្យគ្រប់ចំនួន១០លាននាក់។

ការលើកឡើងនេះ ស្របពេលដែលកម្ពុជាបានបញ្ជាទិញវ៉ាក់សាំង Sinovac ចំនួន១.៥លានដូស ដែលបានដឹកមកដល់កម្ពុជានាព្រឹកនេះ ចំណាយទឹកប្រាក់ប្រមាណ១៥លានដុល្លារ។

ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងនាព្រឹកនេះ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា វ៉ាក់សាំង ដែលនឹងត្រៀមទិញ៤ លានដូស បន្ថែមលើ១.លានដូសទៀតនេះ មានតម្លៃ១០ដុល្លារក្នុង១ដូស ដើម្បីសម្រេចតាមផែនការចាក់ជូនពលរដ្ឋ១០លាននាក់។

លោកស្រី យក់ សម្បត្តិ មានប្រសាសន៍ថា៖ «យើងនឹងបន្តធ្វើការទិញវ៉ាក់សាំងបន្តទៀត ហើយយើងក៏បន្តទិញ Sinovac ថែម៤លានដូសទៀត និង ស៊ីណូហ្វាម ប៉ុន្តែយើងនៅបន្តធ្វើតាមផែនការចាក់ ព្រោះបើយើងទិញច្រើនពេក ការរក្សា ការស្តុកទុកវ៉ាក់សាំង ក៏ជាបញ្ហាមួយដែរ ដើម្បីធានាគុណភាពវ៉ាក់សាំងឱ្យបានល្អ»។

លោកស្រី បន្តទៀតថា សម្រាប់វ៉ាក់សាំងនេះ នឹងចាក់ជូនមន្រ្តីរាជការ ជនចាស់ជរា ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រះសីហនុ ដែលជាតំបន់ប្រឈម។

ដោយឡែក លោកស្រី បានបញ្ជាក់ទៀតថា លក្ខខណ្ឌ នៃការប្រើប្រាស់ និងប្រសិទ្ធភាពរបស់ វ៉ាក់សាំង Sinovac មិនខុសប្លែងពីវ៉ាក់សាំង Sinopharm នោះទេ ហើយជីវិតវ៉ាក់សាំងនេះអាចប្រើប្រាស់បានក្នុងរយៈពេល៣៦ខែ ប៉ុន្តែក្រុមហ៊ុនណែនាំឱ្យចាក់ក្នុងរយៈពេល៦ខែ ដើម្បីកាន់តែទទួលបានប្រសិទ្ធភាព។ វ៉ាក់សាំងនេះ កម្រិតចំណុះរបស់វាដូចស៊ីណូហ្វាមដែរ គឺកម្រិត១.៥មីលីលីត្រ ដោយឡែកលក្ខខណ្ឌនៃការប្រើប្រាស់ គឺមានលក្ខខណៈដូចស៊ីណូហ្វាម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វ៉ាក់សាំង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង