Yearendyearend1140x150
Img 0571

វ៉ាក់សាំងSinovacចំនួន១លាន៥សែនដូសត្រៀមចេញដំណើរមកដល់កម្ពុជាឆាប់ៗនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ចិន៖ វ៉ាក់សាំងកូវីដ១៩ Sinovac ចំនួន១លាន៥សែនដូស បានរៀបចំចេញដំណើរមកដល់កម្ពុជាឆាប់ៗនេះ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ China Southern។ វ៉ាក់សាំងនេះ ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជាពីក្រុមហ៊ុនចិន បន្ថែមលើជំនួយវ៉ាក់សាំង Sinopharm ចំនួន១លានដូសដែលចិនផ្តល់ជំនួយមកកម្ពុជាកន្លងមក។

សូមបញ្ជាក់ថា ពិធីទទួលវ៉ាក់សាំងវីដ១៩ Sinovac ចំនួន១លាន៥សែនដូសថ្ងៃទី២៦ ខែមីនានេះ នឹងធ្វើឡើងក្រោមវត្តមានរបស់លោក វង្ស៊ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង