Yearendyearend1140x150

សហជិពឱ្យកម្មករនិយោជិតប្រុងប្រយ័ត្នការឆ្លងកូវីដ-១៩ ខណៈអ្នកឆ្លងនៅកម្ពុជាបន្តកើនឡើង

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ប្រធានសហភាពចលនាកម្មករកម្ពុជា (CCW) និងជាប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) លោក ប៉ាវ ស៊ីណា ថ្លែងពេលជួបជាមួយកម្មករ។

ភ្នំពេញ៖ ប្រធានសហភាពចលនាកម្មករកម្ពុជា (CCW) និងជាប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) លោក ប៉ាវ ស៊ីណា អំពាវនាវដល់កម្មករនិយោជិតទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសពីការឆ្លងនៃវីរុស COVID-19។

ក្នុងនាមជាប្រធានសហជិព លោក ប៉ាវ ស៊ីណា សម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលដែលតួលេខនៃអ្នកឆ្លងវីរុស COVID-19 នៅប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ កើនទ្វេដងដល់២៤ករណី និង រីករាលដាលដល់បណ្ដារាជធានី-ខេត្តចំនួន១០។

លោកអំពាវនាវ ដល់សមាជិក-សមាជិកា និង កម្មករនិយោជិតទាំងអស់ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និង អនុវត្តនូវវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសពីឆ្លងនៃវីរុស COVID-19។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លង COVID-19 ចំនួន២៤ករណី នៅរាជធានី-ខេត្តចំនួន ១០ ក្នុងនោះពលរដ្ឋខ្មែរមាន១៧ករណី អង់គ្លេស២ករណី បារាំង២ករណី បែលហ្ស៊ិក១ករណី កាណាដា១ករណី និងជនជាតិចិន១ករណីដំបូងគេ ហើយបានបញ្ជូនទៅស្រុកកំណើតបន្ទាប់ពីជាសះស្បើយ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​ សហជិព
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង